• 2019-07-02 03:41:51
  • ចម្រៀង

មើល​អាច​ច្រឡំ! យុវជន​ខ្មែរ​ស្រឡាញ់ K-Pop ចេញ​វីដេអូ Cover បទ "Love Scenario" ផ្ទុះ​ខ្លាំង​តែ​ម្ដង

  • 2019-07-02 03:41:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹម​តែ​រយៈពេល​​ប្រមាណ​ជាង ១០​ម៉ោង​ប៉ុណ្ណោះ វីដេអូ​ចម្រៀង Cover បទ "Love Scenario" របស់ Habin ធ្វើដោយ​យុវវ័យ​កម្ពុជា​ស្រឡាញ់ K-Pop មួយ​ក្រុម ទទួល​បាន​ការ​ចែក​ចាយ​រាប់​ពាន់​ដង និង​ទទួល​បាន​ការ​ពេញ​ចិត្ត​ពី​អ្នក​គាំទ្រ​របស់​ពួក​គេ​យ៉ាង​ខ្លាំង។

ក្រុម​យុវជន​កម្ពុជា​ដែល​ស្រឡាញ់​វិស័យ K-Pop ខាង​លើ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្រុម "Arrow Plus" ។ ពួក​គេ​បាន​ទាញ​យក​ការ​ចាប់​អារម្មណ៍​តាម​រយៈ​ការ​រៀប​ចំ​ខ្លួន ឬ​ស្ទីល​ស្ទើរ​ដូច​បេះ​បិត​ទៅ​នឹង តារា​កូរ៉េ។ ពិសេស ពួក​គេ ធ្លាប់​បាន​កន្ទ្រាក់​យក​ការ​ចាប់​អារម្មណ៍​ខ្លាំង តាម​រយៈ​ការ​រាំ Cover បទ​របស់​ក្រុម BTS មាន​ចំណង​ជើង​ថា "Boy with Love" កាល​ពី​ប៉ុន្មាន​ខែ​មុន ដោយ​សារ​ការ​រាំ​របស់​ពួក​គេ គឺ​រាំ​បាន​ល្អ និង​ស្ទើរ​ដូច​១០០% និង​ម្ចាស់​ដើម BTS តែ​ម្ដង។

ឥឡូវ​នេះ ពួក​គេ​បាន​ឈាន​មក​ច្រៀង​រាំ Cover បន្ត​ទៀត​ក្នុង​បទ “LOVE SCENARIO” របស់ Ikon ម្ដង តាម​ការ​ទាម​ទារ​របស់​អ្នក​គាំទ្រ។ ម្ដង​នេះ ក៏​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ដូច​គ្នា​ដែរ!!!

តោះ...ទស្សនា​ការ​សម្ដែង​របស់​ពួក​គេ​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់