- 2019-07-11 01:42:16
- ចម្រៀង
មិនទាន់បានមួយឆ្នាំផង បទ IDOl របស់ BTS ទទួលបានអ្នកមើលច្រើនដល់ម្លឹង!
- 2019-07-11 01:42:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនទាន់បានមួយឆ្នាំផង បទ IDOl របស់ BTS ទទួលបានអ្នកមើលច្រើនដល់ម្លឹង!
ចន្លោះមិនឃើញ
MV បទល្បី "IDOl" របស់ក្រុមបុរសល្បី BTS ទទួលបានអ្នកមើលរហូតដល់ ៥០០ លានដងក្នុងរយៈមិនដល់មួយឆ្នាំផង គិតមកត្រឹមថ្ងៃទី ១១ ខែកក្កដា។ វីដេអូចម្រៀងបទ IDOL នេះបានក្លាយជាបទទី ៥ ហើយដែលទទួលបានអ្នកចូលមើលច្រើនយ៉ាងនេះ។ វីដេអូនេះបានចេញកាលពីថ្ងៃទី ២៤ ខែ សីហា កាលពីឆ្នាំមុន។
MV ផ្សេងទៀតដែលទទួលបានអ្នកចូលមើលបានលើស ៥០០ លានដងរបស់ BTS នោះមានដូចជា៖ DNA “Fire” “Fake Love” និង “MIC Drop”។
ក្នុងនោះ ក៏មានវីដេអូចម្រៀងរបស់តារាចម្រៀងផ្សេងទៀតក៏ទទួលបានអ្នកមើលរហូតដល់ ៥០០ លានដងផងដែរដូចជា៖ ៣ បទរបស់ BLACKPINK និង ៣ បទទៀតរបស់ម្ចាស់បទ Gangnam Style របស់ PSY។
តោះ! យើងចូលមើលបទនេះទាំងអស់គ្នា៖