• 2019-09-03 09:11:19
  • ព័ត៌មាន

ទីបំផុត! ហេតុផល​ធំ​មួយ​ទៀត​ដែល​ Goo Hye Sun មិនដាច់ចិត្តលែងប្ដីត្រូវ​ទម្លាយ

  • 2019-09-03 09:11:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ថ្មី​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​ Goo Hye Sun តារា​សម្ដែង​ដែល​មួយ​រយៈ​នេះ​ធ្វើ​ឲ្យ​មហាជន​តាមដាន​រឿង​ជាប់​ មិន​ព្រម​លែង​ Ahn Jae Hyun ក៏ដោយសារ​ឆ្មា​មួយ​ក្បាល។

សត្វ​ឆ្មា​មួយ​ក្បាល​របស់​ Jae Hyun មាន​ឈ្មោះ​ថា​ Anju នៅជាមួយ​តារា​ប្រុស​រូប​នេះ​តាំង​ពី​ឆ្នាំ ២០១៤ ហើយ​វា​បាន​ក្លាយ​ជា​សត្វ​ឆ្មា​សំណព្វចិត្ត​របស់​ លោក​ និង​ភរិយា​ Hye Sun តាំង​តែពួកគេ​រៀប​ការ​នៅ​ឆ្នាំ ២០១៦​មក​ម្ល៉េះ។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ នៅ​ថ្ងៃ​ទី​ ០៣ ខែកញ្ញា​នេះ​ Hye Sun បាន​បង្ហោះ​រូប​របស់​ឆ្មា​នេះ​ ដោយ​ភ្ជាប់​ជាមួយ​សំណេរ​ថា៖ "Anju បាន​ចំណាយ​ពេល​ជាមួយ​ខ្ញុំ​យូរ​មក​ហើយ​ ហើយ​វា​ជា​សត្វ​ចិញ្ចឹម​របស់​ខ្ញុំ។ គាត់​មិន​ដែល​ដាក់ចំណី​ឲ្យ​ត្រឹម​ត្រូវ​ ឬ​សម្អាត​គ្នា​ឲ្យ​បាន​ស្អាត​បាត​ទេ បន្ទាប់ពី​ឆ្មា​ជុះ​ហើយ​ម្ដងៗ ប៉ុន្តែ​បែរ​ជា​ប្រកាសពី​រឿង​លែងលះ ហើយ​យក​ឆ្មា​ទៅ ដោយសារ​បែប​នេះ​ហើយ​ទើប​ពួក​យើង​មិន​អាច​លែងគ្នា​បាន”។

ការ​បង្ហោះ​មួយ​នេះ​ ក៏បាន​បង្ក​ឲ្យ​មាន​ការភ្ញាក់​ផ្អើល​ជាថ្មី​ក្នុង​រយៈពេល​ដ៏​ខ្លី ក្រោយ​នាង​បាន​ប្រកាស​លា​ឈប់ពីសិល្បៈ៕

ប្រភព៖ Soompi ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់