• 2019-12-23 08:24:59
  • ព័ត៌មាន

«មើលងាយ» រឿងពិតចុកចាប់របស់បុរសម្នាក់ ស៊ូគ្រប់យ៉ាង រហូតមានលទ្ធផលស្មានមិនដល់

  • 2019-12-23 08:24:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យមើលងាយគឺជាពាក្យដែលគ្រប់គ្នាតែងតែទទួលបានពីមនុស្សដែលនៅជុំវិញខ្លួនហើយពេលខ្លះ វាក៏អាចបំបាក់ទឹកចិត្ត ឬ ក៏អាចសម្លាប់មនុស្សអោយស្លាប់ទាំងរស់បានថែមទៀតផង។

ជាក់ស្ដែង ក្នុងចំណោមមនុស្សទាំងនោះ លោក ស្រេង ឈាងឡេង ក៏ជាបុគ្គលមួយរូបធ្លាប់ឆ្លងកាត់នូវទុក្ខលំបាកជាច្រើន ជាពិសេសរងនូវការមើលងាយពីមនុស្សជុំវិញខ្លួន មិត្តភក្ដិ នឹង ក្រុមគ្រួសាររបស់គាត់ដែរ។

វិដេអូសម្ភាស

ឆ្លងកាត់បទពិសោធទាំងប៉ុន្មានលោកក៏បានធ្វើវីដេអូ ស្ដែងចេញពីការមើលងាយដែលធ្លាប់កើតមានលើរូបលោក។ មួយវិញទៀតថា វីដេអូអប់រំនេះ ត្រូវបានសហការផលិតជាមួយនឹងក្រុមការងារ Atra Media ដោយមានការដឹកនាំដោយ លោក ធី វ៉ាន់ថា។ វីដេអូនេះផងដែរក៏កំពុងតែ ចាក់ដោតនូវអារម្មណ៏របស់ទស្សនិកជននិងមានការ ចុច Like Share និង Comment ជាច្រើន។

ទស្សនាវីដេអូខាងក្រោម៖

សម្រាប់សាច់រឿងក្រោយមក ក៏បានបង្ហាញជីវិតជោគជ័យមួយកំរិត ក្រោយជួបរឿងឈឺចាប់ និងឧបសគ្គកន្លងមក។ ដោយសព្វថ្ងៃ លោកកំពុងតែប្រឡូកខ្លាំងក្នុងវិស័យអចលនទ្រព្យព្រមទាំងទទួលបានការជោគជ័យជាខ្លាំង បន្ថែមពីវិស័យមួយនេះទៀតលោកក៏កំពុងតែទទួលបានប្រជាប្រិយភាពនៅក្នុងវិស័យសិល្បៈ។

មិនត្រឹមតែប៉ុណ្ណោះ មិនយូរប៉ុន្មានលោកក៏ត្រៀម បើក្រុមហ៊ុនផលិតប្រេងកូឡា ដែលជាផលិតផល របស់កូនខ្មែរ ១០០ ភាគរយថែមទៀតផង។

លោកបានបន្ថែមទៀតថា ជីវិតត្រូវតែខំប្រឹងតស៊ូ និង កុំចុះចាញ់នឹងការមើលងាយរបស់អ្នកដ៏ទៃ ថ្ងៃណាមួយជីវិតយើងនឹងទទួលបានជោគជ័យជាមិនខាន។

អត្ថបទ៖ យី សុធារី

មតិយោបល់