• 2020-01-13 03:31:50
  • ព័ត៌មាន

បុគ្គលិក​​អាកាសយានដ្ឋានត្រូវគេបញ្ឈប់ការងារ ព្រោះលួចថតលិខិតឆ្លងដែន Chanyeol និង Sehun

  • 2020-01-13 03:31:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គលិក​បម្រើការ​ងារ​នៅ​អាកាសយានដ្ឋាន​នៅ​ប្រទេស​វៀតណាម​ បាន​រង​នូវ​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ ដោយសារ​តែ​បាន​លួច​ថត​លិខិតឆ្លងដែន​ (Passport) របស់​ Chanyeol និង​ Sehun បង្ហាញ​លើ​បណ្ដាញ​សង្គម។

កាល​ពី​ថ្ងៃ​ទី ១១ ខែមករា​ រូបភាព​លិខិតឆ្លងដែន​របស់​ Sehun និង​ Chanyeol សមាជិក​ក្រុម EXO បាន​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅគគុក​ពេញ​បណ្ដាញ​សង្គម​ ដោសសារ​ស្នាដៃ​របស់​បុគ្គលិក​ធ្វើ​ការ​នៅព្រលាន​យន្តហោះ​ប្រទេស​វៀតណាម ហើយ​ព័ត៌មាន​ផ្សេងៗ​ក្នុង​នោះ​ ក៏​ត្រូវ​បាន​បែក​ធ្លាយខ្ទេច។ តាម​ការ​ឲ្យ​ដឹង​ អ្នក​បម្រើការងារ​រូបនោះ​ បាន​លួច​ថត​ និង​ផ្ញើ​ឲ្យ​មិត្តភ័ក្ដិ​របស់​ខ្លួន​ ហើយ​ភ្លាមៗ​ព័ត៌មាន​ក៏​ត្រូវ​បាន​រក​ឃើញ​ពេញ​នោះ​ តាម​រយៈ​ការ​ចែក​ចាយ​តៗគ្នា។

ដោយឡែក​ ក្រោយ​មក​ទៀត​ក៏​មាន​ការ​ផ្សាយ​ព័ត៌មាន​ថា​ បុគ្គលិក​ដដែល​នោះ​ បាន​ធ្វើការ​សុំទោស​​ជា​សាធារណៈ​លើ​បណ្ដាញសង្គម​ ដោយ​បាន​និយាយ​ថា៖ «ខ្ញុំ​បាន​ផ្ញើ​រូប​នោះ​ ឲ្យ​មិត្តភ័ក្ដិ​របស់​ខ្ញុំ​ដែល​ជា​អ្នក​គាំទ្រ​របស់​ EXO ហើយ​ខ្ញុំ​មិន​ដឹង​ទេ​ថា វា​ត្រូវ​បែក​ធ្លាយ​លឿន​ពេញ​អ៊ីនធើណិត​បែប​នេះ។ ខ្ញុំ​សូម​សម្ដែង​ការ​សោកស្ដាយ​ និង​សុំទោស​ចំពោះ​អ្នក​គាំទ្រ​ EXO ទាំង​អស់»។ យ៉ាង​ណា​មិញ​ ក្រោយ​មក​ គណនី​របស់​បុរស​ម្នាក់​នោះ​ក៏​ត្រូវ​លុប​ចោល​បាត់​ស្រមោល​តែម្ដង។ ជាមួយ​គ្នា​នោះ​ ប្រភព ព័ត៌មាន​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ បុគ្គលិក​ដដែល​នោះ​ត្រូវ​គេ​បណ្ដេញ​ចោល​ហើយ​ ហើយ​ភ្នាក់​ងារ​ប៉ូលីស​ក៏​កំពុង​សាកសួរ​ជន​បុគ្គលនោះ​ និង​ឃុំ​ខ្លួនបណ្ដោះអាសន្ន​ដែរ៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម