- 2020-02-28 06:43:43
- ព័ត៌មាន
ល្បីក៏ល្បី ស្អាតក៏ស្អាត តែតារាជួរមុខទាំងនេះនៅមិនទាន់មានម្ចាស់បេះដូងដូចគេនៅឡើយ
- 2020-02-28 06:43:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីក៏ល្បី ស្អាតក៏ស្អាត តែតារាជួរមុខទាំងនេះនៅមិនទាន់មានម្ចាស់បេះដូងដូចគេនៅឡើយ
ចន្លោះមិនឃើញ
ស្របពេលមិត្តភ័ក្ដិជុំវិញខ្លួនរៀបការមានកូនជាបន្តបន្ទាប់ ប៉ុន្តែងាកមើលតារាទាំងនេះវិញហាក់ដូចជាមិនខ្វល់នឹងរឿងស្នេហាសោះ។ មូលហេតុដូចៗគ្នាដែលពួកគេលើកឡើង គឺក៏ដោយសារពួកគេមិនទាន់រកឃើញអ្នកយល់ចិត្ត ស្របពេលអ្នកខ្លះទៀតមិនខ្វល់នឹងរឿងស្នេហាតែម្ដង និងមិនខ្ចីដើររកនាំហត់ទៀត។
១. Sunny Suwanmethanont
ជំនួបជាមួយក្រុមអ្នកសារព័ត៌មានហូរហែកន្លងមក Sunny តែងប្រទះនឹងសំណួររឿងបេះដូង ប៉ុន្តែចម្លើយយ៉ាងខ្លី លោកតែងប្រាប់ទៅវិញថា មិនទាន់រកឃើញអ្នកដែលលោកពេញចិត្តនៅឡើយ។
២. Baifern Pimchanok
តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពនេះវិញ ក៏មិនទាន់គិតគូររឿងស្នេហាដែរពេលនេះ ដោយនាងកំពុងតែយកពេលវេលាចំណាយទៅលើរឿងការងារ តែនាងជឿថា បើដល់គូពេលណាពេលហ្នឹងចុះ មានន័យថាទុកឲ្យពេលវេលាជាអ្នកសម្រេចចុះ។
៣. Pope Thanawat
ស្ថិតក្នុងបទសម្ភាសជាច្រើន Pope តែងត្រូវបានគេសួររឿងស្នេហា ប៉ុន្តែលោកនៅតែបញ្ជាក់ជារឿយៗថាខ្លួននៅបេះដូងទំនេរ មិនទាំងដឹងថាគួរស្រឡាញ់នារីបែបណាទៅទៀត។ បន្ថែមពីលើនោះ តារាសម្ដែងដែលគេឲ្យរហស្សនាថា «ឃុនភី» នេះក៏បាននិយាយថា លោកមិនឯកាទេ ហើយជីវិតសព្វថ្ងៃរបស់លោកក៏ល្អពេញលេញដែរ។
៤. James Ma
កំលោះសង្ហាកូនចៅចិននេះវិញក៏ជាសុភាពបុរសចំតួដែរ លោកបាននិយាយថាពេលនេះលោកមិនទាន់មានស្នេហានៅឡើយ ប៉ុន្តែសង្ឃឹមថាថ្ងៃមុខលោកនឹងមានដូចគេ ហើយពេលណាពេលហ្នឹងចុះ។
៥. Diana Flipo
តារាស្រីស្រគត់ស្រគំរូបនេះមិនដែលមានព័ត៌មានស្នេហារញ៉េរញ៉ៃណាឡើយ ហើយមកទល់ពេលនេះនាងនៅតែនៅ Single ព្រោះមិនទាន់ជួបអ្នកត្រូវចិត្ត៕