• 2020-03-19 06:24:26
  • ព័ត៌មាន

បង្ហាញតួសំខាន់ៗក្នុង​រឿង​ភាគត្រៀមជាពិសេស «The King: Eternal Monarch»

  • 2020-03-19 06:24:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនទាន់​ដល់​ថ្ងៃ​បញ្ចាំង​ទេ ប៉ុន្តែ​រឿង​ភាគ​ «The King: Eternal Monarch» បាន​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​គគុក​ និង​ត្រូវ​បាន​គេ​លើក​យក​មក​និយាយ​ជាប់​នៅ​បច្ចុប្បន្ន​នេះ។ អ្វី​ដែល​សំខាន់​តួ​ក្នុង​រឿង​ក៏​សុទ្ធ​តែ​ល្បីៗ ហើយ​ត្រូវ​បាន​គេជឿថា​ពេល​ចេញ​ផ្សាយ​ផ្លូវការ នឹង​មាន​ការ​គាំទ្រ​ខ្លាំង​ជាក់ជាមិន​ខាន។

ពេល​នេះសូម​បង្ហាញ​តួ​ប្រុស​ស្រី​សំខាន់ៗក្នុង​រឿង​ដែល​មាន​ដូចជា៖

១. Lee Minho

រាល់ពេល​ដែល​ Minho ចេញ​មុខម្ដងៗ លោក​តែង​នាំសំណាង​ឲ្យ​រឿង​ ដោយ​សារ​មាន​អ្នក​គាំទ្រជា​ច្រើន​ ហើយ​រឿង​ដែល​លោក​សម្ដែង​ភាគច្រើន​ មានសាច់​រឿង​សុទ្ធ​តែ​ចាប់​ចិត្ត​អ្នក​ទស្សនា​ឲ្យ​តាមដាន​គ្រប់​ភាគ ដាច់​មិន​បាន តួ​យ៉ាង​ដូច​រឿង​ «Legend Of The Blue Sea» និង​ «The Heir» ជាដើម។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គ្រប់​រឿង​ដែល​លោក​សម្ដែង​ minho តែង​ត្រូវ​ប៉ាន់​នឹង​តួ​បុរស​អ្នកមាន ដូច​រឿង​ថ្មី​នេះ​ លោក​ត្រូវ​គ្រង​តំណែង​ជា​តួ​ស្ដេច​តែម្ដង។

២. Kim Go Eun

ភ្នែក​មិន​សូវ​ធំ មូល​ក្រឡង់​ដូចគេ ប៉ុន្តែ​ Go Eun មាន​សម្រស់​ទាក់ទាញ​ មិន​ខ្ចី​ចាស់​ ហើយ​បូក​ផ្សំ​នឹង​ចរិត​រហ័សរហួន​របស់​នាង​ទៀត​ គឺពិត​ជា​ស័ក្ដិសម​ណាស់ សម្រាប់​នាង​ ពេល​មក​ត្រូវ​ដើរ​តួ​ជា​អ្នក​ស៊ើបការណ៍​សំងាត់​ដូច​ក្នុង​រឿង​នេះ។

៣. Woo Doo Han

តារា​ប្រុស​កើត​ឆ្នាំ ១៩៩២​រូប​នេះ​ ក៏​សង្ហា​មិន​ធម្មតា​ដែរ ទឹក​មុខ​បែប​ស្ងប់​ស្ងាត់​របស់​ Doo Han ក៏​នឹង​ធ្វើ​ឲ្យ​អ្នក​មើល​ចាប់​អារម្មណ៍​មិន​ចាញ់​តួ​ឯកធំទេ។ ជា​ឧទាហរណ៍​ស្រាប់ គ្រាន់​តែ​បង្ហាញ​ឃ្លីប Teaser ថ្មី​ និង​លេច​មុខ​ក្នុង​វីដអូ​ភ្លាម​ Doo Han មាន​អ្នក​ចាប់​អារម្មណ៍​ច្រើន​សន្ធឹក​ ហើយ​នេះ​ក៏​ជា​អ្វី​ដែល​យលង​អាច​សន្និដ្ឋាន​បាន​ថា​​រឿង​នេះ​ក៏​នឹង​ធ្វើ​ឲ្យ​តារា​ប្រុស​រូបនេះ​រីកមុខ​ថែម​មួយ​កម្រិត​លើ​វិស័យ​សម្ដែង​នៅ​ឆ្នាំថ្មី។

៤. Kim Kyung Nam

ក្រោយ​ទទួល​ងារ​ថា​ជា «កំពូល​តារា​សម្ដែង​ថ្មី» ប្រចាំ​ឆ្នាំ ២០១៨ អាជីព​សម្ដែង​របស់​ Kim Kyung Nam ក៏​រីកចម្រើន​ មាន​ឈ្មោះ​បោះ​សំឡេង​មិនគួរ​ឲ្យជឿ។ មួយ​វិញ​ទៀត​សម្រស់​ង្ហា​បែប​ធម្មជាតិ​របស់​លោក​ ក៏​នៅ​តែ​មិន​ទៅណា​ឆ្ងាយ​ពី​ក្រសែភ្នែក​នារីៗ​ជា​ច្រើន ឯការងារ​វិញ​ក៏​ទទួល​បាន​ការ​កោតសរសើរ ទើប​នេះ​ក្លាយ​ជា​ចំណុច​មួយ​សំខាន់​ដែល​លោកត្រូវ​តែ​មាន​មុខ​ជា​ដាច់​ខាត​ក្នុង​រឿង​មួយ​នេះ ក្នុង​នាម​ជា​ អ្នកស៊ើបអង្កេតម្នាក់។

៥. Jung Eun Chae

តួ​របស់​ Eun Chae ក្នុង​រឿង​នេះ​ក៏​ជា​តួ​មិន​អាច​រំលង​ដែរ ដោយ​ក្នុង​រឿង​នេះ​នាង​ក៏​នឹង​មាន​តួ​នាទី​សំខាន់​ជា​នាយករដ្ឋមន្ត្រី​វ័យ​ក្មេង​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​កូរ៉េ។ តួ​របស់​នាង​ សបញ្ជាក់​ពី​មនុស្ស​ម្នាក់​ដែល​មាន​មហិច្ឆិតា​ខ្ពស់​ អ្នក​ដែល​ខំ​ប្រឹង​ មិន​ខ្លាច​អ្វី​គ្រប់​យ៉ាង​ដើម្បី ជោគជ័យ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់