- 2018-01-03 09:11:13
- ស្ទីលតារា
ថត Pre-wedding ជាមួយប្រុសដូចគ្នារួច តារាសាច់ដុំ ជា លាងឈែ បង្ហាញមុខគូស្នេហ៍
- 2018-01-03 09:11:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថត Pre-wedding ជាមួយប្រុសដូចគ្នារួច តារាសាច់ដុំ ជា លាងឈែ បង្ហាញមុខគូស្នេហ៍
ចន្លោះមិនឃើញ
តារាសម្ដែង និងម៉ូដែលសាច់ដុំ លោក ជា លាងឈែ ត្រូវបានគេសង្ស័យថា អាចមានទំនាក់ទំនងស្នេហាជាមួយមនុស្សភេទដូចគ្នា ត្បិតអីតារាប្រុសឧស្សាហ៍បញ្ចេញសាច់ដុំក្បាលពោះរូបនេះ ឧស្សាហ៍បង្ហាញសញ្ញាពីរូបភាពស្នេហាប្រភេទនោះ ដូចជា ថតរឿងប្រុសស្រលាញ់ប្រុស និង ថតPre Wedding ជាមួយប្រុសៗដូចគ្នាជាដើម។ បែបនេះក្ដី សាមីខ្លួនបានបញ្ជាក់ប្រាប់ថា ខ្លួនមិនស្ថិតក្នុងក្រុមមនុស្សប្រុសស្រលាញ់ប្រុសឡើយ បច្ចុប្បន្នកំពុងតែស្វែងយល់ចិត្តនារីក្មេងខ្ចីម្នាក់ ដែលជាអ្នកសិល្បៈដូចលោកដែរ។
នារីម្នាក់នោះ មានឈ្មោះថា លឹម មួយហ្គិច ជាតារាសម្ដែង ម៉ូដែល និងជាអតីតជាសមាជិកក្នុងក្រុមម៉ូដែលជាមួយគ្នា ដោយអ្នកទាំង២បានស្គាល់គ្នា គិតមកដល់បច្ចុប្បន្ននេះមានរយៈពេលជិត៤ឆ្នាំមកហើយ។ "ខ្ញុំអត់ដឹងអនាគតបែបម៉េចទេ តែគាត់ជាមនុស្សរួសរាយរាក់ទាក់ ជាមនុស្សដែលចូលចិត្តធ្វើឲ្យមនុស្សជុំវិញខ្លួនសប្បាយសើច ហើយគាត់លះបង់ឲ្យខ្ញុំច្រើន" ជា លាងឈែ ថ្លែងសរសើរ លឹម មួយហ្គិច។
ជា លាងឈែ លើកឡើងថា ខ្លួន និង លឹម មួយហ្គិច រាល់ការធ្វើអ្វីមួយហាក់ដូចចុះសម្រុងគ្នាណាស់ ទាំងទំនាក់ទំនងធម្មតា និង ការងារសិល្បៈជាដើម។ កន្លងមកអ្នកទាំងពីរធ្លាប់បានសម្ដែងភាពយន្ត ខារ៉ាអូខេ និងកម្មវិធីសិល្បៈ ដោយចាប់គូសម្ដែងរួមគ្នាជាច្រើនមកហើយ។ ការងារសិល្បៈទាំងនោះមានដូចជា រឿង"ម្ជុលបាទសមុទ្រ" និង សម្ដែងMV បទ" ដល់ម៉ោងTrama ទៀតហើយ" និង កម្មវិធីសិល្បៈកម្សាន្តជាច្រើន តាមបណ្ដាញស្ថានីយទូរទស្សន៍មួយចំនួន។ លោកថា រាល់សកម្មភាពដែលអ្នកទាំងពីរបានសម្ដែង ទទួលបានការកោតសរសើរពីអ្នកដឹកនាំសម្ដែង ត្បិតអីបានសម្ដែងជាមួយមនុស្សយល់ចិត្ត ពេលសម្ដែងទៅដាក់អារម្មណ៍ឆាប់ចូលតួ។
ទោះបីជាស្គាល់គ្នាច្រើនឆ្នាំ ហើយទឹកចិត្តហាក់ដូចជាស្គាល់គ្នាស៊ីជម្រៅបែបនេះក្ដី តារាប្រុសសាច់ដុំខាងលើ មិនទាន់មានគម្រោង ភ្ជាប់ពាក្យនៅឡើយទេ ដោយលោកប្រាប់ថា ទុកពេលស្វែងយល់ចិត្តគ្នាឲ្យបានច្រើនជាងនេះថែមទៀត ម្យ៉ាងខ្លួននៅក្មេងចង់ប្រលូកសិល្បៈនិង រកប្រាក់ឲ្យបានច្រើនសិន៕