- 2018-01-06 09:32:02
- ជីវិតតារា
ទីបំផុត បេប៊ី ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ហើយ?
- 2018-01-06 09:32:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត បេប៊ី ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ហើយ?
ចន្លោះមិនឃើញ
មិនធ្លាប់មានព័ត៌មានស្នេហាជាមួយបុរសណាម្នាក់ឡើយ ស្រាប់តែពេលនេះកញ្ញា ជុំ រចនាពេជ្រ ហៅ បេប៊ី បានបង្ហាញមុខគូស្នេហ៍ឲ្យមហាជនបានស្គាល់ជាសាធារណៈហើយ។
ជាក់ស្ដែងនៅព្រឹកមិញនេះត្រូវជាថ្ងៃខួបកំណើតគូស្នេហ៍ បេប៊ី បានបង្ហោះរូបថតមួយសន្លឹក អបជាមួយពាក្យពេចន៍ខ្លីតែមានអត្ថន័យថា៖" Happy Birthday to my ប្រុសស្នេហ៍ ជូនពរឲ្យមានសុខភាពល្អ រកស៊ីមានបានសំណាងល្អណា"។
ការបង្ហាញមុខបុរសរូបសង្ហាម្នាក់ដែលនាង បានអះអាងនៅលើហ្វេសប៊ុកថាជាគូស្នេហ៍រួចមក ធ្វើឲ្យមហាជនទាំងក្នុង និងក្រៅសិល្បៈមានការចាប់អារម្មណ៍យ៉ាងផងដែរ។
ពាក់ព័ន្ធរឿងរ៉ាវ បេប៊ី បង្ហាញមុខបុរសម្នាក់ថា ជាគូស្នេហ៍នេះដែរសាមីខ្លួនទាំងពីមិនអាចសុំបកស្រាយបាននោះទេ ព្រោះទូរស័ព្ទមិនអាចភ្ជាប់ទំនាក់ទំនងបាន៕