• 2018-01-25 03:55:16
  • ជីវិតតារា

៦​សន្លឹក​យ៉ាង​ផ្អែម​ល្ហែម​​នាយ ចយ និង​គូស្នេហ៍​​មុន​ថ្ងៃ​រៀប​ការ

  • 2018-01-25 03:55:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​តែ​មួយ​ខែ​ទៀត​ប៉ុណ្ណោះ​តារា​កំប្លែង​លោក ភិច សែ ហៅ នាយ ចយ នឹង​ចូល​រោង​ការនារី​​​វ័យ​ក្មេង​រូប​ស្រស់​សោភា​ហើយ​។ ប៉ុន្តែ​មុន​ថ្ងៃ​ជយមង្គល​មក​ដល់​នាយ បាន​បង្ហាញ​រូប​ថត​យ៉ាង​ផ្អែម​ល្ហែម​លក្ខណៈ​ Pre Wedding ​ជា​ច្រើន​សន្លឹក​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​។

ពាក់​ព័ន្ធ​​​រូប​ថត​​ខាង​លើ​នេះ​​មិន​ដឹង​ថា​ នាយ​ ចយ ថត​Pre Wedding ឬ យ៉ាង​ណា​នោះ​ទេ ព្រោះ​សាមី​ខ្លួន​មិន​អាច​​ភ្ជាប់​ទំនាក់​ទំនង​បាន​។

មង្គល​ការ​ នាយ ចយ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨ នៅ​មណ្ឌល​អាពាហ៍ពិពាហ៍​ ក្នុង​បូរី​ពិភព​ថ្មី​ សែន​សុខ គ្រោង​អញ្ជើញ​ភ្ញៀវ​​ប្រមាណ​ ២០ ទៅ ៣០ តុ។ អនាគត​​ភរិយា​ នាយ មាន​ឈ្មោះ ខ្វាន់ ឌី វ័យ ១៨ ឆ្នាំ ជា​កូន​អ្នក​ខេត្ត​ពោធិ៍សាត់​។ ​​​​​​​​​

មុន​សម្រេច​ដឹក​ដៃ​គ្នា​​ចូល​រោង​ការ​ នាយ ចយ និង​ កញ្ញា ខ្វាន់ ឌី បាន​ប្រើ​ពេល​វេលា​មើល​ចិត្ត​ថ្លើម​គ្នា​​បាន​ជាង​១​ឆ្នាំ​។ ​

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ ពីហ្វេសប៊ុក​

មតិយោបល់