• 2018-02-01 08:43:54
  • ព័ត៌មាន

នាយ ក្រិន បញ្ជាក់​រឿង ភរិយា​ពរពោះកូនទី៣

  • 2018-02-01 08:43:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះមាន​សារព័ត៌មាន​ក្នុង​ស្រុក​មួយ បាន​ចេញ​ផ្សាយ​​ថា ភរិយា​​ទី២​របស់​តារា​កំប្លែង​មាឌ​ល្អិត​នាយក្រិន ​កំពុង​ពពោះ​កូន​​​ម្នាក់​ទៀត​ហើយ ដោយ​បូក​បញ្ចូល​ទាំង​កូន​ដែល​កំពុង​ចាប់​កំណើត​នេះ នាយ​ក្រិន មាន​កូន​រហូត​ដល់​ទៅ​៤នាក់​ឯណោះ។ ជុំ​វិញការ​លើក​ឡើង​នេះ នាយ​ក្រិន​បញ្ជាក់​ថា ប្រពន្ធ​របស់​ខ្លួន​មិន​បាន​ពពោះ​ដូច​ការ​លើក​ឡើង​ឡើយ គឺ​គ្រាន់​តែ​មាន​អ្នក​បង្អាប់​ក្នុង​ន័យ​លេង​សើច​ជា​មួយ​នាយ​ប៉ុណ្ណោះ។

នាយក្រិន និងភរិយា

នាយ​ក្រិនបាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ថា កន្លង​មក​ខ្លួន​​ធ្លាប់​បាន​បង្ហោះ​រូប​ភាព​លើ​បណ្ដាញ​សង្គម ដោយ​មួយ​រយៈ​ចុង​ក្រោយ​នេះ​​ប្រពន្ធ​របស់​ខ្លួន​ឡើង​គីឡូ​ប្លែក​ជា​មុន ធ្វើ​ឲ្យ​មហាជន​មួយ​ចំនួន​សង្ស័យ​ថា ប្រពន្ធ​នាយ​មាន​កូន​ម្នាក់​ទៀត។ មិត្ត​ក្នុង​ក្រុម​កំប្លែង​របស់​លោក​បាន​យក​មក​និយាយ​លេង​សើច ចំអន់​គ្នា​លេងថា នាយ​ពិត​ជា​ខ្លាំង​មិន​ធម្មតា​ឡើយ ​​តូចតែ​មាឌ តែ​ពិត​ជា​មាន​សមត្ថភាពមិន​ធម្មតា។

នាយ​ក្រិន​បាន​បន្ត​​ឲ្យ​ដឹង​ថា តាំង​ពី​រៀបការ​ជាង​​៥ឆ្នាំ​ហើយ​ដែល​នាយបាន​រួមរស់​ជាមួយ​​ភរិយា​​ទី២​របស់​ខ្លួន​មាន​ក្ដី​​សុខ​ខ្លាំង​ណាស់ ដោយ​ទទួល​បាន​តំណក់​ឈាម​កូន២នាក់​ប៉ុណ្ណោះ​ គឺ​ប្រុស​ម្នាក់ ស្រី​ម្នាក់ ចំណែក​​ភរិយា​ទី១ របស់​លោកក៏​ទទួល​បាន​កូន​ប្រុស​ម្នាក់។

កូន​ទី១ មាន​អាយុ៧ឆ្នាំ​ជាង កំពុង​រស់​នៅ​ជា​មួយ​​អតីត​ភរិយា នៅ​ឯ​ក្រុង​កំពង់សោម ចំណែក​កូន​ទី២ ប្រុស មាន​អាយុ៤ឆ្នាំ កូន​ទី៣ ស្រី មាន​អាយុ២ឆ្នាំ បច្ចុប្បន្ន​រស់​នៅ​ជា​​មួយលោក ​និង​ភរិយា មាន​ភាព​កក់ក្ដៅ​ជា​ខ្លាំង។

ក្រុមគ្រួសារនាយក្រិន

តាម​ការ​លើក​ឡើង​ នាយ​ក្រិនមិន​មាន​បំណង​យក​កូន​បន្ថែម​ទៀត​ឡើយ គឺ​សូម​បិទ​បញ្ជី​ត្រឹម​នេះ ត្បិត​​អី​​អាណិត​ប្រពន្ធ ​ព្រោះ​រាល់​ថ្ងៃ​ពឹង​លើ​​អាជីព​សិល្បៈ​រក​មិន​សូវ​បាន ខ្លាច​​ទៅ​​ថ្ងៃ​ខាង​មុខ មាន​កូន​ច្រើន​ពិបាក។

ប្រពន្ធ​ទី​២របស់​នាង​ក្រិន ត្រូវ​​បាន​គេ​ស្គាល់​ឈ្មោះ យ៉ាយ៉ា ​វ័យ២៦ ឆ្នាំ មាន​សម្រស់​មិន​ចាញ់​តារា​ឡើយ។ នាយ ក្រិន​ធ្លាប់​រៀប​ការ​​ជាមួយ ភរិយា​ទី១​ ដែល​មាន​មុខរបរ​ជា​ជាង​អ្នក​អ៊ុតសក់ នៅ​ឯ​ក្រុងព្រះសីហនុ ឈ្មោះ ហ៊ិន ចាន់ធឿន ហៅ សុវណ្ណារ៉ា ​កាល​ពីអំឡុង​ពាក់​​កណ្ដាល  ឆ្នាំ២០០៩ ទទួល​បាន​ចំណង​ដៃ​កូន​ប្រុសម្នាក់ ប៉ុន្តែ​​នាយ​​បាន​ដាក់​ពាក្យ​បណ្ដឹង​សុំ​លែង​លះ​​វិញ​កាលពីដើម ឆ្នាំ២០១១ ក្រោម​មូលហេតុ​​​រស់នៅ​​មិន​ចុះ​សម្រុង​ជាមួយគ្នា៕

អត្ថបទៈ ស៊ុនហួត

មតិយោបល់