• 2018-02-12 13:10:15
  • ជីវិតតារា

មិន​មែន​លំ​ៗ​ទេ នាយ​ចយ ដើរ​ចែក​ធៀប​ការ​បាត់​ហើយ!

  • 2018-02-12 13:10:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​តារា​កំប្លែងនាយ ចយ នឹង​រៀបការ​ជាមួយ​គូ​ដណ្ដឹង​ដ៏​ស្រស់​សោភា បាន​បែក​សាច​តាំង​ពី​ចុង​ឆ្នាំ ២០១៧ នោះ ឥឡូវ​កាន់​តែ​ជា​ការ​ពិត​ហើយ ខណៈ​រសៀល​ថ្ងៃ​នេះ នាយ​ចយ បាន​ដើរ​អញ្ជើញ​ភ្ញៀវ​ចូល​រួម​មង្គល​ការ​នាយ​ហើយ។

តាម​ព័ត៌មាន​ដែល​មាន​នៅ​លើ​ធៀប​ការ​របស់​តារា​កំប្លែង​ក្នុង​ក្រុម​នាយ​ក្រឹម​នេះ ចែក​ជូន​ភ្ញៀវ​កិត្តិយស​ដែល Sabay ទទួល​បាន គឺ​ថា មង្គល​ការ​របស់​នាយ នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី ២៧ កុម្ភៈ ២០១៨​នេះ នៅ​វិមាន​ពិភព​ថ្មី​ខណ្ឌ​សែនសុខ អគារ D។ ភរិយា​របស់​លោក ឈ្មោះ ក្វាន់ឌី ជា​ក្រមុំ​ខេត្ត​ពោធិ៍សាត់ និង​ជា​សិស្ស​ដែល​រៀន​នៅ​វិទ្យាល័យ​មួយ នៅ​ខេត្ត​ពោធិ៍សាត់

នៅ​មុន ដល់​ថ្ងៃ​ចេញ​ចែក​ធៀបការ លោក ភិច សែ ហៅ នាយ ចយ ធ្លាប់​ទទួល​រង​ពាក្យ​ពី​អ្នក​រិះគន់​ខ្លះ ដែល​បាន​​លើក​ឡើង​ថា អនាគត​ភរិយា​នាយ ចយ សំឡឹង​មើល​ឃើញ​ទ្រព្យ។ ប៉ុន្តែ​សាមី​ខ្លួន ខាង​ប្រុស បាន​អះអាង​ថា ទំនាក់​ទំនង​ស្នេហា​របស់​ពួក​គេ​កើត​មាន ឡើង​ដោយ​ខ្លួន​ឯង ចិត្ត​នឹង​ចិត្ត និង​មិន​មាន​អ្នក​ណែ​នាំ ឬ​បង្ខិត​បង្ខំ​ឡើយ។

បើ​ទោះ​ជា​មាន​អ្នក​ហួស​ចិត្ត​ខ្លះ រិះគន់​ខ្លះ ប៉ុន្តែ​ក្នុង​នោះ ក៏​មាន​អ្នក​លេង​ហ្វេសប៊ុក​ជា​ច្រើន បាន​ចូល​​រួម​អបអរ​សាទរ​អ្នក​ទាំង​ពីរ​ឱ្យ​ស្រឡាញ់​គ្នា​រហូត និង​ទទួល​បាន​សុភមង្គល​រៀង​រហូត​ដែរ៕

នាយ ចយ និង​អនាគត​ភរិយា (រូបភាព៖ហ្វេសប៊ុក)

អត្ថបទ៖ ទារិកា

មតិយោបល់