
- ច័ន្ទ, 19 កុម្ភៈ 2018 08:30
- ស្ទីលតារា
សម្រស់តារាវ័យ១៦ឆ្នាំ កើនមិនស្ទើរ ពេលពាក់គ្រឿងអលង្ការលំដាប់ខ្ពស់បែបនេះ
- ច័ន្ទ, 19 កុម្ភៈ 2018 08:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រស់តារាវ័យ១៦ឆ្នាំ កើនមិនស្ទើរ ពេលពាក់គ្រឿងអលង្ការលំដាប់ខ្ពស់បែបនេះ
លឹម កញ្ញា ជាតារាសម្ដែងពន្លកថ្មីមានវ័យត្រឹមតែ១៦ប៉ុណ្ណោះ តែបើនិយាយពីសម្រស់វិញគឺមិនចាញ់តារារៀមច្បងលំដាប់ប្រទេសនាពេលបច្ចុប្បន្នឡើយ។ ភាពស្រស់បំព្រងរបស់នាងបានទាក់ចិត្តឲ្យផលិតករជាច្រើន កក់នាងទុកដើម្បីធ្វើជាតួឯកនាពេលអនាគតទៀតផង។
ងាកមកកាន់ស្ទីលតុបតែងខ្លួនវិញតារាស្រីចំទើររូបនេះ និយមលេងម៉ូដសុភាពៗបែបស្រគត់ស្រគំតាមទំនោរចិត្ត និងវ័យរបស់នាង។ ផ្ទុយទៅវិញ នាពេលថ្មីៗនេះ កញ្ញា បានបង្ហាញស្ទីលប្លែកបែបស្ត្រីអភិជន ក្នុងឈុតគ្រឿងអលង្ការលំដាប់ខ្ពស់ ដែលមើលទៅពិតជាស័ក្ដិសម និងលើកសម្រស់ស្រីតូចកាន់តែថ្លៃថ្នូរមិនធម្មតាឡើយ៕
ចុចឆ្វេងស្ដាំដើម្បីមើលម៉ូដគ្រឿងអលង្ការស្អាតៗ៖
អត្ថបទ៖ សុខណា
គ្រឿងអលង្ការពីហាង៖ ពេជ្រ ចិន្តា, ទីតាំង៖ ផ្សារទំនើបសុវណ្ណា ជាន់ទី១