• 2018-02-22 02:10:00
  • ស្ទីលតារា

រូបថត​បញ្ចប់​ការសិក្សារបស់ Park Bo Geum ធ្វើឲ្យម្នាក់​ៗឈ្លក់វង្វេងពេកក្រៃ

  • 2018-02-22 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រុស​សង្ហា​ញញឹម​ស្រស់​ Park Bo Geum ទើប​តែ​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ Myongji ហើយ​រូបថត​បញ្ចប់​ការសិក្សា​របស់​លោក​កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ងប់ងុល​គ្រប់គ្នា។

តារា​សម្ដែង​វ័យ​ ២៤​ឆ្នាំ​ រូប​នេះ​ Park Bo Geum បាន​សិក្សា​នៅ​សាកល​វិទ្យាល័យ​ Myongji កាល​ពី​ឆ្នាំ​ ២០១៤ មុខ​ជំនាញ​ទស្សនីយភាព​ភាពយន្ត។ ក្រោយ​សិក្សា​រយៈ​ពេល​ ៤​ឆ្នាំ​ ទី​បំផុត​លោក​បាន​ទទួល​ជោគជ័យ​ជា​ស្ថាពរ​ហើយ។ កន្លង​មក​ បើ​ទោះ​លោក​មាន​កិច្ចការ​រវល់​ជាមួយ​នឹង​ការងារ​ថត​រឿង ក៏​ដូចជា​កម្មវិធី​ជា​ច្រើន​ក៏​ដោយ​ ក៏​ Bogeum នៅ​តែ​ស្វះស្វែង​ឆ្លៀត​ពេល​ចូល​រៀន​ឲ្យ​ខានតែ​បាន​ដែរ។

ទង្វើ​នេះ​ ពិត​ជា​ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្នា​មាន​ការ​កោត​សរសើរ​មិន​ដាច់​ពី​មាត់​នឹង​ការ​សង្វាត​រៀន​របស់​លោក ហើយ​នេះ​ក៏​ជា​គំរូ​ល្អ​សម្រាប់​សិល្បករ-សិល្បការិនី​ផ្សេង​ទៀត​ដែរ។

យ៉ាងណា​មិញ​រូបភាព​មួយ​ចំនួន​របស់​កំលោះ​សង្ហា​ត្រកូល​ Park រូបនេះ​ក្នុង​ថ្ងៃ​បញ្ចប់​ការ​សិក្សា បាន​ធ្វើឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល និង​លង់​ស្រលាញ់​ដក​ចិត្ត​មិន​រួច​គ្រប់​គ្នា។ តើ​ស្រស់​សង្ហា​យ៉ាង​ណា​ទៅ​ ទស្សនាដូចតទៅ៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់