• 2018-02-26 02:40:00
  • ស្ទីលតារា

អ្នក​គាំទ្រ​លង់​នឹងរូបរបស់ Kendall Jenner ទើប​បង្ហោះ​ខ្លាំង​ ព្រោះអ្វីទៅ?

  • 2018-02-26 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ តារា​ម៉ូដែល Kendall Jenner បាន​បង្ហោះ​រូបភាព​ននល​គោក​របស់​នាង​មួយ​ចំនួន​នៅ​លើ​បណ្ដាញ​សង្គម Instagram។

រូបភាព​នោះ​ដែរ​ជា​ប្រភេទ​រូប​ស​ខ្មៅ​ថត​ដោយ​អ្នក​ថត​រូប​ដ៏​ល្បីឈ្មោះ Sash Samsonova ដែល​ជា​អ្នក​ថត​រូបម្នាក់ធ្លាប់​ធ្វើ​ការ​ជាមួយ Kylie Jenner, Khloe Kardashian និង Dita Von Teese នា​ពេល​កន្លង​មកផង​ដែរ។

តាម​រយៈ​រូប​ស្រាត​របស់​ Kedall អ្នក​គាំ​ទ្រ​ហាក់​មាន​ការ​ចាប់​អារម្មណ៍ខ្លាំង​​ចំពោះ​ចំណុច​១។ នោះ គឺ​ជើង​របស់​តារា​ម៉ូដែល​រូប​នេះ​មាន​លក្ខណៈ​ចម្លែក​​ខុស​ធម្មតា។

ក្រោយ​រូបភាព​នេះ​ត្រូវ​បាន​បង្ហោះ​នោះ អ្នក​គាំទ្រ​ជា​ច្រើន​​បាន​បញ្ចេញ​មតិ​ពាក់​ព័ន្ធ​នឹង​ជើង​របស់​នាង។ ពួក​គេ​បាន​សរសេរ​ថា៖ “ជើង​នាង​កើត​អី?”, “មើល​ម្រាម​ជើង​នាង​ទៅ ខ្ញុំ​ចង់​តែ​ស្រែក​ទេ", “ខ្ញុំ​ស្រឡាញ់​នាង តែ​ជើង​របស់​នាង​មាន​បញ្ហា​អី?”

គួរ​កត់​សម្គាល់​ថា ក្នុង​រូបភាព​នោះ ជើង​របស់​តារា​ម៉ូដែល​រូប​នេះ​មាន​លក្ខណៈ​ចម្លែក​បន្តិច​ដែល​​​មើលទៅដូចជាមានការ​កែកុន ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើលបែបនេះ៕

ចុចអាន៖

ប្រភព៖ Mirror ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់