• 2018-03-05 01:44:38
  • ព័ត៌មាន

ពិតជា​កក្រើកមិនធម្មតា! មង្គលការ​នាយ​ចយ​ ល្បីខ្លាំង​ដល់​ថៃទៀត

  • 2018-03-05 01:44:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាកំប្លែង​វ័យ​ក្មេង​ នាយ​ចយ​ បាន​ធ្វើ​ឲ្យ​មហាជន​មាន​ភាព​ភ្ញាក់ផ្អើល​ និង​ចូលរួម​រំភើប​ជាមួយ​ជា​ខ្លាំង​ នៅ​ពេល​ដែល​នាយ​បាន​កាន់​ដៃ​ស្រី​ស្អាត​ជា​គូស្នេហ៍​ចូល​រោង​ការ​ ២៧ ខែ​កុម្ភៈ​កន្លង​ទៅ។

អ្វី​ដែល​កាន់​តែ​អស្ចារ្យ​នោះ​ គឺ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុនសែន​ បាន​ចង​ដៃ​មង្គល​ការ​តារា​កំប្លែង​រូបនេះ​ ដល់​ទៅ​ ១ម៉ឺន​ដុល្លារ។ នេះ​បើ​តាម​ការ​បញ្ជាក់​ផ្ទាល់​ពី​សម្ដេច​ ក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​តេជោ​នៅ​សាល​មហោស្រព​កោះពេជ្យ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ០២ ខែ​មីនា​ ឆ្នាំ​ ២០១៨។

យ៉ាងណា​មិញ​ មង្គល​ការ​របស់​នាយ​ចយ​ និង​ភរិយា​មិន​ត្រឹម​តែ​កក្រើក​ពេញ​ប្រទេស​កម្ពុជា​ទេ​ សូម្បី​ក្នុង​ប្រទេស​ថៃ​ក៏​មាន​សារព័ត៌មាន​នាំ​គ្នា​ចុះ​ផ្សាយ​ព្រោងព្រាត​ដែរ​ ពិសេស​ពេល​ដឹង​ទំហំ​ប្រាក់​ចំណង​ដៃ​ដែល​ គូស្នេហ៍​នេះ​ ទទួល​បាន​ពី​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា៕

ប្រភពពី​វិបសាយ Jaizaa

ចុចអាន៖

ប្រភព៖ khaosod | jaizaa ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់