• 2018-03-06 04:20:00
  • ស្ទីលតារា

Kendall Jenner ​និង​ឪពុក​ភេទ​ទី​៣​ បង្ហាញ​ខ្លួន​ជាមួយ​គ្នា​កម្របំផុត

  • 2018-03-06 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ទូរទស្សន៍ Kendall Jenner និង​ឪពុក​​របស់​នាង Caitlyn Jenner បាន​បង្ហាញវត្តមាន​ចូលរួម​ក្នុង​ពិធី Vanity Fairs Oscar Party។ ទោះ​ជា​យ៉ាង​ណា តារា​ស្រី​រូប​នេះ រួម​នឹង​ឪពុក​បង្កើត​របស់​នាង​មិន​មក​ពិធី​នេះ​ជុំគ្នា​ទេ ហើយ​ក៏មិន​បាន​ថត​រូប​ជាមួយ​គ្នា​​លើ​កម្រាល​ព្រំ​ក្រហម​ដែរ។

បើ​តាម​វិប​សាយ Page Six បាន​ឲ្យ​ដឹង​ថា តារា​ស្រី​វ័យ ២២​ឆ្នាំ​រូប​នេះ​ ហាក់ដូចជាស្ទាក់ស្ទើរ​មិន​ចង់​ថត​រូប​ជាមួយ​ឪពុក​ដែល​បាន​កែ​ភេទ​រូប​នេះ​ទេ។ ប៉ុន្តែ​មាន​តែ​រូប​ថត​មួយ​សន្លឹក​តែ​ប៉ុណ្ណោះ ដែល​ជា​រូប​ដ៏​កម្រ​របស់​តារា​ស្រី​រូប​នេះ​ជាមួយ​ឪពុក​របស់​នាង​ឈរ​ជាមួយ​គ្នា ជជែក​ជាមួយ​ស្ត្រី​ម្នាក់​ទៀត។

គួរ​រម្លឹក​ដែរ​ថា កាល​ពី​ខែ​មុន​នេះ នៅ​ពេល​ដែល​កូន​ស្រី​ពៅ​របស់​លោក​បាន​ចែកចាយ​វីដេអូ​ពី​កូន​ស្រី Stormi របស់​នាង​នោះ លោក Caitlyn មិន​បាន​មាន​វត្តមាន​ក្នុង​វីដេអូ​នោះ​ទេ ទោះ​បី​លោក​ជា​ឪពុក​បង្កើត​របស់​នាង​ក៏​ដោយ។ រឿង​ហេតុ​ទំនាក់ទំនង​រវាង​លោក​ និង​កូន​ស្រី​ទាំង​២​​នេះ​ពិត​ជា​ក្លាយ​ជា​​បញ្ហា​មួយ​ដែល​អ្នក​គាំទ្រ​ជាច្រើន​មាន​ការ​ខ្វល់ខ្វាយ៕

ចុចអាន៖

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់