- 2018-03-13 07:42:56
- ព័ត៌មាន
កុងត្រារបស់ Lee Jong Suk ជាមួយផលិតកម្ម YG ជិតដល់ថ្ងៃអវសានហើយ
- 2018-03-13 07:42:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុងត្រារបស់ Lee Jong Suk ជាមួយផលិតកម្ម YG ជិតដល់ថ្ងៃអវសានហើយ
ចន្លោះមិនឃើញ
យោងតាមប្រភពព័ត៌មានរបស់កូរ៉េជាច្រើនបានចុះផ្សាយព្រោងព្រាតថា កុងត្រារបស់ តារាសម្ដែងមុខសខ្ចី Lee Jong Suk ជាមួយផលិតកម្ម YG នឹងឈានដល់ពេលបញ្ចប់ក្នុងពេលឆាប់ៗ។
ព័ត៌មាននេះបានផ្ទុះឡើងខ្លាំងកាលពីម្សិលមិញ ហើយរហូតមកទល់ថ្ងៃនេះវាបានក្លាយជាប្រធានបទក្ដៅគគុកពេញបណ្ដាញអ៊ីនធឺណិត។ ទាក់ទងនឹងកុងត្រារបស់តួប្រុសក្នុងរឿង "While You Were Sleeping” រូបនេះ ជាមួយផលិតកម្មយក្សរបស់កូរ៉េ YG នឹងត្រូវបញ្ចប់ជាស្ថាពរនៅដើមខែឧសភា។
ជុំវិញព័ត៌មាននៃអាយុកាលកុងត្រារបស់ Jong Suk ផលិតកម្ម YG នេះក៏បានចេញផ្សាយសេចក្ដីមួយ ដោយលើកឡើងថា៖ "មិនទាន់មានការសម្រេចណាមួយទាក់ទងនឹងកុងត្រារបស់ Lee Jong Suk ជាមួយក្រុមហ៊ុននៅឡើយ។ ដូចនេះគម្រោងយ៉ាងណានាពេលបន្ទាប់ យើងក៏មិនទាន់បានរៀបចំដែរ”។
ទោះបីជាយ៉ាងណា ក៏មានប្រភពជិតស្និទ្ធបានទម្លាយថា Jong Suk ទទួលបានការទាក់ទងពេញដោយក្ដីស្រឡាញ់ពីខាងផលិតកម្មជាច្រើន។ ទោះបីក្រោយចប់ការងារជាមួយ YG ប៉ុន្តែប្រភពស្និទ្ធនឹងតារាប្រុសរូបនេះជឿថា លោកអាចនឹងធ្វើជាតារាមិនជ្រកក្រោមផលិតកម្មណាមួយឡើយ ពិសេសក៏ជាឱកាសក្នុងការចាប់ការងារជាច្រើនដែរ។
ស្របពេលជាមួយគ្នានេះ Lee Jong Suk ក៏កំពុងផ្ដោតលើការងារថតរឿងភាគថ្មី "Hymn Of Death” ដែលជាការដឹកនាំដោយផលិតករតែមួយពីក្នុងរឿង "While You Were Sleeping”៕
ចុចអាន៖