• 2018-03-15 02:50:00
  • ស្ទីលតារា

ជា លាងឈែ ប្រាប់​​នារី​ក្នុង​ក្ដី​ស្រមៃ​​ក្រោយ​បដិសេធស្នេហ៍​ លឹម មួយហ្គិច​

  • 2018-03-15 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ដើម​​ខែ ​មករា ​ឆ្នាំ ២០១៨​ កន្លង​ទៅ​​​មាន​ព័ត៌មាន​លេចឮ​​ថា​​កំលោះ​សង្ហា ជា លាងឈែ និង​ តារា​សម្ដែង​ លឹម មួយហ្គិច ​មាន​ទំនាក់​ទំនង​ស្នេហា​​ជា​មួយ​​គ្នា​​អស់​រយៈ​ពេល​៤ឆ្នាំ​មក​ហើយ​ ជុំវិញ​រឿង​រ៉ាវ​នេះ​ត្រូវ​បាន​សាមី​ខ្លួន​ទាំង​២​ចេញ​មុខ​បដិសេធន៍​ថា​​មិន​មែន​ជា​ការ​ពិត​នោះ​ទេ។

ក្រៅ​ពី​មិន​​ទទួល​ស្គាល់​​ស្នេហា​ខ្លួន​ និង​ លឹម មួយហ្គិច ហើយ​នោះ​​​ ជា លាងឈែ ​ក៏​បាន​​បង្ហើប​ប្រាប់​ពី​នារី​​ក្នុង​ក្ដី​ស្រមៃ​​ដែល​​លោក​ អាច​រួម​​រស់​ នឹង​សាង​សុភមង្គល​​ជាមួយ​គ្នា​​បាន​យូរ​អង្វែង​រហូត​ដល់​ចាស់​កោង​ខ្នង​រៀង​ៗ​ខ្លួន​​ផង​ដែរ​។

លោក​ថា​៖​"​ឥលូវ​នេះ​បេះ​ដូង​ខ្ញុំ​នៅ​ទំនេរ​ អត់​ទាន់​គិត​ពី​រឿង​ស្នេហា​ទេ​ចង់​រស់​នៅ​ខ្លួន​មួយ​សិន​ដើម្បី​ពង្រឹង​វិស័យ​សិល្បៈ​​ឲ្យ​បាន​រឹង​មាំ​ ​ចាំ​គិត​គូ​ក៏​មិន​ហួស​ពេល​ដែរ​ ហើយ​នារី​ ដែល​ខ្ញុំ​ជ្រើស​រើស​យក​មក​ធ្វើ​ជា​ប្រពន្ធ​​នៅ​ថ្ងៃ​អនាគត​ គាត់​គឺ​ជា​នារី​ម្នាក់​ ​រួសរាយ​រាក់ទាក់​​ មិន​ស៊ីវិល័យ​ពេក​ ​គោរព​ស្រឡាញ់​ម្ដាយ​ឪពុក​ខ្ញុំ​ និង​មនុស្ស​ជុំវិញ​ខ្លួន​ដោយ​ក្ដី​ឱនលំទោន​"។

តួ​ឯក​ប្រុស​ក្នុង​រឿង​ភាគ​"គ្រាប់​បាល់​អង្រួន​បេះ​ដូង​" បន្ថែម​ថា ចំពោះ​នារី​ ដែល​ខ្លួន​ជ្រើសរើស​​យក​មក​ធ្វើ​ជា​គូ​អនាគត​​មិន​ប្រកាន់​ថា​​ជា​អ្នក​សិល្បៈ​ ឬ ក្រៅ​រង្វង់​សិល្បៈ​នោះ​ទេ​ អ្វី​ដែល​សំខាន់​ឲ្យ​តែ​ចេះ​យល់​ចិត្ត​គ្នា​ និង​​ចំណុច​មួយ​ចំនួន​ដែល​ខ្លួន​បាន​រៀប​រាប់​ខាង​ដើម​មក​គឺ​គ្រប់​គ្រាន់​ហើយ​។

ជា លាងឈែ បញ្ជាក់​ថា ចំពោះ​ដើម​ហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ថា ខ្លួន​ និង លឹម មួយហ្គិច ​មាន​ទំនាក់​ទំនង​​ជ្រាល​ជ្រៅ​លើ​សពី​មិត្តភ័ក្ដិ​សិល្បៈ​មក​ពី​រូប​​លោក និង នាង​ មាន​ការ​ងារ​ជា​ច្រើន​​ត្រូវ​បំពេញ​ជាមួយ​​គ្នា​​​ទើប​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​​ដូច្នេះ​ តែ​ធាតុ​ពិត​ទំនាក់​ទំនង​មួយ​នេះ​ក្នុង​នាម​ជា​ដៃ​គូ​សិល្បៈ​​តែប៉ុណ្ណោះ​៕​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទថ្មី