• 2018-03-15 06:44:25
  • ជីវិតតារា

តារា​​៣​រូប​សម្រស់​ពុំសូវ​បាន​​​ តែ​បើ​និយាយ​ពី​គូ​គ្រង​វិញ​​ម៉ា​អេម​​​ហ្មង​​​​

  • 2018-03-15 06:44:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​តារា​កំប្លែង​ប្រុស​ស្រី​៣​រូប​នេះ​​មាន​មាឌ​​តូច​ល្អិត​ និង​មិន​ស្រស់​​​​ស្អាត​​ទៅ​តាម​​ការ​ប្រាថ្នា​ក្ដី​ តែ​បើ​និយាយ​​ពី​ជីវិត​គូ​របស់​ពួក​គេ​​វិញ​មិន​អភ័ព្វ​​ឡើយ​ ​ផ្ទុយ​ទៅ​វិញ​មាន​តែ​ធ្វើ​ឲ្យ​មហា​ជន​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​លួច​ច្រណែន​​។​​​​​

​​​១/ ថ្វី​ត្បិត​នាយ​ ក្រិន​ មាន​រូប​រាង​តូច​ល្អិត​​​​ក្ដី តែ​បើ​និយាយ​ពី​ជីវិត​គូ​វិញ​​​គឺ​សំណាង​ខ្លាំង​ណាស់​ ព្រោះ​នាយ ​​មាន​ឱកាស​បាន​នារី រូប​ស្រស់​សោភា​​ដល់​ទៅ​ ២​នាក់​មក​ធ្វើ​ជា​ប្រពន្ធ​​ ដោយ​ភរិយា​ទី​១​​ឈ្មោះ​ ឈ្មោះ ហ៊ិន ចាន់ធឿន បាន​​រៀប​ការ​​​ត្រឹម​ត្រូវ​ទៅ​តាម​ប្រពៃណី​ខ្មែរ​ និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពីសំណាក់​ភ្ញៀវ​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​ទៀត​ផង​។

នាយ ក្រិន និង​ភរិយា​ទី​១​

ចំណែក​ឯ​ប្រពន្ធ​ទី​២ ឈ្មោះ​ យ៉ាយ៉ា ចាប់​តាំង​ពី​រៀបការ​បាន​​ជាង​​៥ឆ្នាំ​​មក​នេះ​​នាយ​​មាន​​ក្ដី​សុខ​យ៉ាង​ខ្លាំង​​ជាមួយ​​ភរិយា​​ទី២​ដោយ​ទទួល​បាន​តំណក់​ឈាម​កូន២នាក់​​​ជា​ចំណង​ដៃ​ គឺ​ប្រុស​ម្នាក់ ស្រី​ម្នាក់ ចំណែក​​ភរិយា​ទី១ របស់​លោក​​ក៏​ទទួល​បាន​កូន​ប្រុស​ម្នាក់​ដែរ​។

នាយ ក្រិន និង​ភរិយា​ទី​២​រួម​ទាំង​កូន​

២/ បើ​និយាយ​ពី​ កន្តុំអ៊ឺត​ វិញ​​មិន​ខុស​ពី​នាយ ក្រិន​ ប៉ុន្មាន​ឡើយ​ ទោះ​បី​ជា​​មាន​មាឌ​តូច​ល្អិត​ក្ដី​​តែ​នាង មាន​សំណាង​បាន​រៀប​ការ​ជាមួយ​កំលោះ​​​សង្ហា​វ័យ​ក្មេង​​ ធ្វើ​ឲ្យ​​ក្រមុំ​ៗ​​មួយ​ចំនួន​ដែល​មាន​រូប​​​​សម្រស់​ស្រស់​​សោភា​​​លួច​ច្រណែន​ នឹង​រូប​នាង​មិន​ស្ទើរ​នោះ​ទេ​។

កន្ដុំអ៊ឺត និង​ស្វាមី​វ័យ​ក្មេង​រូប​ស្រស់​សង្ហា​ក្នុង​ថ្ងៃ​រៀប​ការ​

៣/ ងាក​មក​ចាប់​អារម្មណ៍​​នាយ ចយ វិញ​​​​មិន​មាន​មាឌ​​តូច​ល្អិត​ដូច​តារា​កំប្លែង​​ទាំង​ពីរ​ខាង​លើ​នេះ​​​គឺ​នាយ មាន​រូប​រាង​សម​ល្មម​ទាស់​ត្រង់​តែ​មុខមាត់​ពុំ​សូវ​ស្អាត​តែប៉ុណ្ណោះ​។ ទោះ​បី​ជា​មុខ​មាត់​ពុំ​សូវ​បាន​ តែ​​​​បង​ប្រុស​ កាចុប រូប​នេះ​​​​មាន​សំណាង​បាន​រៀប​ការ​ជាមួយ​នារី ម្នាក់​យ៉ាង​ស្រស់​ស្អាត​កាល​ពី​ថ្ងៃ​ទី ២៧ ខែ កុម្ភៈ ឆ្នាំ​ ២០១៨ កន្លង​ទៅ​ថ្មី​ៗ​នេះ​ ដោយ​មាន​ការ​ចូល​រួម​ពី​មិត្តភ័ក្ដិ​​​សិល្បៈ​ និង​កូន​ប្រុស​នាយក​រដ្ឋមន្ត្រី​ផង​ដែរ​៕​​​​​​​​​​​​​​​​

នាយ ចយ​ និង​ភរិយា​ក្នុង​ថ្ងៃ​រៀប​ការ​កាល​ពី​ចុង​ខែ​ កុម្ភៈ​ ឆ្នាំ ២០១៨​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់