• 2018-03-17 04:14:38
  • ស្ទីលតារា

ធ្លាប់តែ​ឃើញ​តារា​បរទេស​លេង style ប្លែកៗ​ ដល់​ប៉ះស្រីស្អាតខ្មែរវិញ ឡើងអេម

  • 2018-03-17 04:14:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់តែ​ឃើញ​តារា​បរទេស​លេង style ប្លែកៗ​ក្នុង​ការថតរូប ឥលូវ​បង្វែរ​ទស្សនីយ​ភាព​ជាមួយនឹង influncer ខ្មែរវិញ​ម្តងមើលថា​ពួកគេលេង style អ្វី​ខ្លះ​ជាមួយនឹង​នាឡិកា​ម៉ាក​ដ៏​ល្បី​លំ​ដាប់​ថ្នាក់​អន្តជាតិ​ Versus Versaceនេះ ។ ( logo Versus Versace )

Versace Versace បាន​ជ្រើស​រើ​ស Influncer គឺ​កញ្ញា ជា​ថា​ណា​កា មកលេង style ថ្មី​ដែល​មិន​ធ្លាប់មាន​ជាមួយនឹង​នាឡិកាដៃ​ម៉ាក Versus Candem Market ជាម៉ូ​ដែល​ដ៏​ធំ​មួយ​នៅក្នុង​ចំ​នួន​ម៉ូដដ៏​ស្រស់ស្អាត​ជាច្រើន​ទៀ​តរបស់​ម៉ាក​ដៃ​ល្បី​មួយ​នេះ ។

Naka

ចំណែក​អ្នកនាង កល្យាណី ក៏​មិន​ចាញ់​គ្នា​ប៉ុន្មាន​ដែរ Versus Versace បាន​ជ្រើសរើស​ទេពកោសល្យ​ដ៏​ប៉ិនប្រសប់​របស់​អ្នកនាង​មក​ធ្វើជា Topic មួយ​នៅ​ក្នុង​ការ​បញ្ចេញ​ម៉ូដ​ក្នុង​រូប​មួយ​សន្លឹក​នេះ ។ នាឡិកាដៃ​ដែល​ កល្យាណី ពាក់​ គឺជា​នាឡិកាដៃ​មួយ​ដ៏​ស្រស់ស្អាត​សម្រាប់​នារី​ទាន់​ស​ម័​យ​នាពេល​ថ្មីៗ​នេះ​តែម្តង​គឺ Brick Lane Catwalk របស់​ម៉ាក Versus Versace ។

( Kalyan Photo )

រីឯ influncer កញ្ញា ម៉ែន សូ​លី ( Sura Ran ) នឹង​កញ្ញា Sabi ក៏​បាន​បង្ហាញ​ពី​ភាព​សុ​ី​វីល័យ​បែប​សុភាពនារី​ស​ម័​យ​ថ្មី​មួយបែប ដែល​មិន​ធ្លាប់បាន​បង្ហាញ​ពី​ភាព​ឆើតឆាយ​ឡើយ តែ​បាន​បង្កប់​នូ​វ​ភាព​លេចធ្លោ​នៃ style ដ៏​ស៊ី​វិល័យ​ប្រចាំ​ខ្លួន​របស់​កញ្ញា​ផ្ទាល់​តែ​ម្តង ជាមួយនឹង​នាឡិកាដៃ​ដែល​កញ្ញា​កំពុង​តែពាក់ គឺជា​ម៉ូ​ដែល Versus New Logo ។

Sura & Sabi

Versus New Logo Gent នឹង Versus Fire Island បង្ហាញខ្លួន​២​ព្រម​គ្នា​ជាមួយនឹង​កញ្ញា Anna និង កញ្ញា Yuri ដែល​ជា​ក្រុម​រាំ OMG ដ៏​ល្បី​មួយ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មនុស្ស​គ្រប់​គ្នា​សុទ្ធសឹង តែ​ស្គាល់​ពួកគេក្នុង​កម្មវិធី​ជាច្រើន​រួចមកហើយ ។

Anna & Yuri

បន្ទាប់មក​ទៀត គឺ influncer កញ្ញា ដា​ដាវ ដែល​មាន​អ្នក​ខ្លះ​ធ្លាប់​ស្គាល់​គាត់​ហើយ​មែន​ទេ តាម​រយៈ​រឿង​ប្រធាន​ថ្នាក់​តូច តែ​លើក​នេះ​គាត់​បែជា​មក​បង្ហាញខ្លួន​នឹង​ភាព​ល្វ​ត់​ល្វ​ន់​ជាមួយនឹង​នាឡិកា​ដ៏​ប្រណិត​ក្នុង​ម៉ូ​ដែល Versus Broadwood ដែល​មិន​ត្រឹមតែ​ជា​នាឡិកាដៃ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​គ្រឿង​អ​ល​ង្កា​រលម្អខ្លួន​ថែម​ទៀ​ត​ផង ៕​

( Daa Dao Photo )​

ដោយ៖ ថា ម៉ាលីដា

មតិយោបល់
អត្ថបទពេញនិយម