• 2018-03-18 03:27:00
  • ស្ទីលតារា

ក្រោយ​បែក​ពី Gigi Hadid តារា​ចម្រៀង Zayn សាក់​រូប​ថ្មី​ធំ​មួយ​នៅ​លើ​ក្បាល

  • 2018-03-18 03:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុលាប​តែង​មាន​បន្លា ហើយ​ការ​បែក​បាក់​ស្នេហា​តែង​ត្រូវ​ការ​រូប​សាក់​ថ្មី?

កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​ចម្រៀង Zayn ត្រូ​វ​គេ​សម្គាល់​ថា​ហាក់​ដូច​ជា​ទើប​តែ​ទទួល​ស្នាម​សាក់​ថ្មី​ក្រោយ​ពី​ចែក​ផ្លូវ​គ្នា​ជាមួយ​តារា​ម៉ូដែល Gigi Hadid។

តារា​ចម្រៀង​សញ្ជាតិ​អង់គ្លេស​ Zayn Malik បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​លើ​គណនី Instagram របស់​លោកកាល​ពី​ថ្ងៃ​សុក្រ ទី​១៦​ ខែ​មីនា​នេះ។ រូបភាព​មួយ​សន្លឹក​នោះ​ គឺ​ជា​រូប​របស់​លោក​ជាមួយ​នឹង​ស្នាម​សាក់​ថ្មី ដែល​ជា​រូប​ផ្កា​កុលាប​​ពណ៌​ស​ខ្មៅ​មួយ​ដ៏​ធំ​ជាមួយ​នឹង​ទង​ដែល​មាន​បន្លា​លាត​សន្ធឹង​ចាប់​ពី​​ក្រោយ​ក្បាល​របស់​លោក​ដល់​កញ្ចឹង​ក។

រូប​ផ្កា​កុលាប​នេះ​មិន​មែន​ជា​រូប​ដំបូង​ដែល​តារា​ចម្រៀង​រូប​នេះ​បាន​សាក់​នោះ​ទេ លោក​បាន​សាក់​រូប​ជាច្រើន ហើយ​ក្នុង​នោះ​ក៏​មាន​រូប​ភ្នែក​របស់​អតីត​មិត្ត​ស្រី​ដែល​បាន​សាក់​លើ​ដើម​ទ្រូង​​របស់​លោក​ផង​ដែរ។

តារា​ចម្រៀង​ Zayn ត្រូវ​បាន​ប្រទះ​ឃើញ​​នៅ​ទីក្រុងMiami ខណៈ​តារា​ម៉ូដែល Gigi Hadid ត្រូវ​បាន​ប្រទះ​ឃើញ​ជា​លើក​ដំបូង​នៅ​​កន្លែង​ស្នាក់នៅ​របស់​នាង​ក្នុង​ទីក្រុង ញ៉ូយ៉ក ក្រោយ​ពី​ដំណឹង​បែក​បាក់​គ្នា​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ៕

ចុចអាន៖

ប្រភព៖ Eonline ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់