• 2018-05-11 02:24:15
  • ស្ទីលតារា

អស់ស្ទះ! បង្ហាញខ្លួនថ្ងៃថ្មីនៅបារាំង Chompoo ស្លៀករ៉ូបលម្អត្បូងគ្រីស្តាល់ស្រោចខ្លួន

  • 2018-05-11 02:24:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ដំបូង​ក្នុង​កម្មវិធី​ Cannes Film Festival ឆ្នាំ ២០១៨ តារា​ថៃ​ Chompoo Araya បាន​បង្ហាញ​ខ្លួន​សាជាថ្មី​នៅ​ថ្ងៃ​បន្ទាប់​ជាមួយ​រ៉ូប​ស្រស់ស្អាត ជាពិសេស​ថ្ងៃទី​ ៣។

អ្នកម្ដាយ​កូន​ភ្លោះ​ Chompoo Araya បាន​ជ្រើស​យក​រ៉ូប​ដែល​មាន​ការ​រចនា​អស្ចារ្យ​មួយ​ចូលរួម​ក្នុង​កម្មវិធី Cannes Film Festival ថ្ងៃ​ទី​ ៤។ រ៉ូប​នោះ​​​​​​​​​​​​​​​​លម្អ​ទៅ​ដោយ​ត្បូង​គ្រីស្តាល់​ ដែល​ជា​ការ​ច្នៃ​ ថ្មី​ពី​ឈុត​ដើម​កាល​ពី​ឆ្នាំ ២០១៧ ដែល​មានឈ្មោះ​ថា​ Ralph & Russo Couture Autumn / Winter 2017។ ត្បូងគ្រីស្តាល់សរុបលើ​រ៉ូបពណ៌សនេះ​មាន​រហូត​ទៅ​ដល់ ១០០ការ៉ាត់់ឯណោះ។

ចំណែក​គ្រឿងអលង្ការ​វិញ​ គិត​តាំងពី ក្រវិល កងដៃ និង​ចិញ្ចៀន​ គឺសុទ្ធសឹងជា​ម៉ាក​របស់ ​Chopard

តើ​ Chompoo លេច​ធ្លោយ៉ាងណា​ទៅ ទស្សនា​រូបភាព​ដូចខាងក្រោម៖

ប្រភព៖ lofficielthailand ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់