
- ច័ន្ទ, 21 ឧសភា 2018 07:27
- ស្ទីលតារា
រ៉ូបកូនក្រមុំថ្មី ដូចគ្នាបេះដាក់នឹងរ៉ូបរបស់ Meghan ដេរតែ១២ម៉ោង ឯតម្លៃខុសគ្នា១យោជន៍
- ច័ន្ទ, 21 ឧសភា 2018 07:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រ៉ូបកូនក្រមុំថ្មី ដូចគ្នាបេះដាក់នឹងរ៉ូបរបស់ Meghan ដេរតែ១២ម៉ោង ឯតម្លៃខុសគ្នា១យោជន៍
តារាសម្ដែង Meghan Markle បានធ្វើឲ្យមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកកោតសរសើរ និងរំភើបចិត្តជំនួសគ្រប់គ្នា ពេលនាងឈានជើងចូលក្នុងព្រះវិហារ St George's Chapel នៃប្រាសាទ Windsor ជាមួយរ៉ូបស្រស់ស្អាត និងស្បៃមុខវែងអន្លាយ ព្រមទាំងមកុដដ៏ភ្លឺចែងចាំង។
រ៉ូបដែលមហេសីរបស់ព្រះអង្គម្ចាស់ Harry គ្រងនេះគឺជាការច្នៃម៉ូដពីអ្នកជំនាញ Clare Waight Keller។ បើតាមព័ត៌មានបានឲ្យដឹងថា រ៉ូបនេះមានតម្លៃខ្ទង់ ២សែនផោន (ប្រហែល ២៦៨ ៧៣២ ដុល្លារ) ឯណោះ។
ដោយឡែក ព្រោះតែមើលឃើញពីភាពស្រស់ស្អាតនៃរ៉ូបរបស់ Meghan បែបនេះហើយទើប អ្នកជំនាញ២នាក់មានឈ្មោះ Elizabeth Alexandrou និង Tessa Rankin បានចាប់យកឱកាសបង្កើតរ៉ូបថ្មីត្រឹមតែរយៈពេល ១២ម៉ោង។
រ៉ូបដែលដេរថ្មីនោះ មានសភាពដូចគ្នាទៅនឹងរ៉ូបរៀបការរបស់ Meghan ស្ទើររកចំណុចខុសគ្នាគ្មាន។ អ្វីដែលកាន់តែអស្ចារ្យ ក្រៅពីចំណាយពេលតិច វាក៏មានតម្លៃថោកជាង រ៉ូបដើមឆ្ងាយដែរ គឺត្រឹមតែ ៧០០ដុល្លារ ប៉ុណ្ណោះ។
កើតចេញពីភាពឆ្លាតវៃ និងជំនាញមានស្រាប់របស់អ្នកទាំង ២ បានធ្វើឲ្យមហាជនជាច្រើនកោតសរសើរ និងឲ្យរហស្សនាមពួកគេថាជា "រាជិនីពូកែដេរ” ដោយសារមិនដល់មួយថ្ងៃផង ក្រោយឃើញគំរូម៉ូដដើមរបស់ Meghan ភ្លាម ពួកគេអាចដេរបានរ៉ូបដ៏ប្រណីតដូចគ្នាបេះបិទទៅហើយ៕
ប្រភព៖ Dailymail ប្រែសម្រួល៖ យី សុធារី