• 2018-05-26 00:30:00
  • ស្ទីលតារា

សម្រស់កញ្ញាឯកចក្រវាលកម្ពុជា និង​ថៃក្នុងឈុត​កូនក្រមុំកំពុង​អង្រួនបេះដូងពេញពិភពលោក

  • 2018-05-26 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញា​ចក្រវាល​នៃ​ប្រទេស​កម្ពុជា ​និង​ថៃ​បាន​ធ្វើ​ឲ្យ​ពិភពលោក​ស្ញប់ស្ញែង​នឹង​សម្រស់​គ្រប់គ្នា​ ពេល​បង្ហាញខ្លួន​ជាមួយ​ឈុត​បុរាណ។

រូបភាព​ពី​ទំព័រ​ហ្វេសប៊ុក ASEAN Beauty Pageant​​​​

ដោយសារ​ប្រពៃណី​កម្ពុជា​ និង​ថៃ​មាន​លក្ខណៈ​ស្រដៀង​គ្នា ទើប​ឈុត​បុរាណ​ខ្លះ​មាន​ការ​ច្នៃ​ម៉ូដ​ដូចគ្នា​បន្តិច​បន្តួច។ តួ​យ៉ាង​ដូច​ឈុត​ប្រពៃណី​ដែល​ ស្រី​ស្អាត​បវរកញ្ញា​ចក្រវាល ២រូប បង្ហាញ​ដូច​ក្នុង​រូប​ខាង​លើ គឺ​សុទ្ធ​ជា​ឈុត​កូន​ក្រមុំ។

រូបភាពពីសម្អាងការ ឧត្តមរស្មី

ជាក់ស្ដែង​ស្រី​ស្អាត​ ប៊ី សុធារី ជាបវរកញ្ញា​ចក្រវាល​កម្ពុជា​ឆ្នាំ ២០១៧ បាន​ថត​បង្ហាញ​ឈុត​កូន​ក្រមុំ​ដ៏​ស្រស់​ស្អាត​ ឲ្យ​សម្អាងការ​មួយ។ សម្រស់​ស្រស់​សោភា​រមទម​បែប​នារី​ខ្មែរ​របស់ សុធារី​ បូក​រួម​នឹង​អាវកូន​ក្រមុំ​កកុដ ជាមួយ​នឹង​សំពត់សំឡុយចាប់ក្បាច់​បត់ដោយ​ដៃផ្ទាល់នេះ ពិត​ជា​ធ្វើ​ឲ្យ​នាង​មាន​ភាព​លេច​ធ្លោ​ថែម​មួយ​កម្រិត​​​​​។

មិន​ខុសគ្នា​ទេ​ ចំពោះ​បវរកញ្ញា​ចក្រវាល​ថៃ​ ឆ្នាំ​ ២០១៦ ដែល​មាន​ឈ្មោះ​ថា​ Chalita Namtan Suansaen ក៏​គ្រងឈុត​កូន​ក្រមុំ​ស្រដៀងគ្នា​នេះ​ដែរ ថត​ឲ្យ​សម្អាង​ការ​នៅ​ប្រទេស​ថៃ​។ តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ឈុត​កូន​ក្រមុំ​នេះ​ គឺ​សម្រាប់​សែរាជវង្ស​ និង​អ្នក​ដែល​មក​ពី​ត្រកូល​អភិជន​ស្លៀក ហើយ​ប្រើ​សម្រាប់​ពេល​ល្ងាច។ មួយ​ឈុតនេះ​ មាន​តម្លៃ​ដល់​ទៅ​ ៣ ១៣០ដុល្លារ។ ប្លែក​ពី​ខ្មែរ ពោលគឺ​សំពត់​ត្រូវបាន​ដេរភ្ជាប់ ហើយ​ភ្លីលម្អពីលើក៏ត្រូវដេរបន្ថែម​ដែរ មិនមែន​បត់ផ្ទាល់ទេ។

ទោះ​បី​មើល​ទៅ​ឈុត​ទាំង​ ២​ប្រទេស​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​ ប៉ុន្តែ​ក៏​មាន​ចំណុច​ខុស​គ្នា​ច្រើន​ដែរ បើ​ពិនិត្យ​ឲ្យ​សព្វ។ ចំណុច​​ខុសគ្នា​មាន​ដូចជា​ កអាវ ក្បូរ​ក្បាច់រចនា​លើ​អាវ​ គ្រឿងអលង្ការ ជាដើមដែល​កើត​ចេញ​ពី​គំនិត​តុបតែង​រៀងៗ​ខ្លួនសម្រាប់ភាពលេចធ្លោរបស់កូនក្រមុំ៕

អត្ថបទ៖ យី សុធារី

មតិយោបល់