• 2018-05-28 07:12:16
  • ព័ត៌មាន

ថា​ លី​ លាន​ជា​ទៅ​ចាស់​ទ្រោម​ខ្លាំង រី​ឯ​ទិន ​ហ្វី​វិញក៏​ចាស់​មើល​សឹង​មិន​ស្គាល់​ដែរ

  • 2018-05-28 07:12:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ អតីត​តារា​សម្ដែង​ជើង​ចាស់​ដ៏​ល្បី​ឈ្មោះ Stephen Chow (ទិន ហ្វី) បាន​អញ្ជើញ​ចូលរួម​កម្មវិធី​ជា​លក្ខណៈ​ឯកជន​មួយ​របស់​ក្រុមហ៊ុន​ទូរស័ព្ទ Mainland Chinese។

អតីត​តារា​សម្ដែង ដែល​បច្ចុប្បន្ន​ជា​ផលិតករ​រូប​នេះ ត្រូវ​បាន​ឲ្យ​ដឹង​ថា​កំពុង​តែ​ចាប់​ដៃ​គូ​សហការ​ជាមួយ​ក្រុមហ៊ុន​ទូរស័ព្ទ​មួយ​នេះ​លើ​គម្រោង​ថ្មីមួយ។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​គាំទ្រ​មាន​ការ​ត្រេកអរ​ជា​ខ្លាំង​ខណៈ​​បាន​ឃើញ​តារា​វ័យ ៥៥​ឆ្នាំ​រូប​នេះ​បង្ហាញ​ខ្លួន​សារ​ជា​ថ្មី ប៉ុន្តែ​អ្វី​ដែល​អ្នក​គាំទ្រ​មាន​ការ​បារម្ភ និង​មិន​សប្បាយ​ចិត្ត​នោះ គឺ​រូបរាង​របស់​តារា​ប្រុស​រូប​នេះ​មាន​លក្ខណៈ​ប្រែប្រួល​ខ្លាំង​ជាង​មុន។

ក្រោយ​រូបភាព​របស់​អតីត​តារា​សម្ដែង​រូប​នេះ​ត្រូវ​បាន​ចែក​ចាយ​នោះ អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល​ដោយ​រូប​លោក​មាន​សភាព​ចាស់​ជាង​ពីមុន​ខ្លាំង សក់​ឡើង​ប្រែ​ទៅ​ជា​ស​ ស្បែកជ្រីវជ្រួញដូច​តា​ចាស់​អាយុ ៧០​អ៊ីចឹង។

គួរ​រម្លឹក​ដែរ​ថា អតីត​តារា​សម្ដែង ទិន ហ្វី មាន​វត្តមាន​ចុង​ក្រោយ​គេ​ក្នុង​ខ្សែ​ភាពយន្ត "CJ7” ហើយ​បច្ចុប្បន្ន​នេះ​ដែរ លោក​កំពុង​តែ​ដំណើរ​ការ​ផលិត​ខ្សែ​ភាពយន្ត​ថ្មី "The Mermaid 2”៕

ចុចអាន៖

ប្រភព៖ jaynestars ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់