• 2016-11-04 18:51:02
  • ភាពយន្ត
ទិន ហ្វី​ចេញ​​ថត​ជាមួយ​ដៃ​គូ​ចាស់​តែ​​៣​ថ្ងៃ​ បាន​តម្លៃ​ខ្លួន​ឡើង​កប់ ទិន ហ្វី​ចេញ​​ថត​ជាមួយ​ដៃ​គូ​ចាស់​តែ​​៣​ថ្ងៃ​ បាន​តម្លៃ​ខ្លួន​ឡើង​កប់
  • 2016-11-04 18:51:02
  • ភាពយន្ត

តារា​សម្ដែង​បែប​កំប្លែង​ហុងកុង Ng Man Tat (ពូតាត) បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ផលិតកម្ម​ខ្លួន​ និង​បាន​ស្នើ​មិត្ត​សម្ដែង​យូរ​ឆ្នាំ Stephen Chow (ទិន ហ្វី) មក​សម្ដែង​រឿង​ថ្មី​របស់​ខ្លួន​​ ដោយ​ឲ្យ​តម្លៃ​ខ្លួន​១,៧៨​លាន​ដុល្លារ​ថត​ត្រឹម​៣​ថ្ងៃ។     តារា​សម្ដែង​ជើង​ចាស់​វ័យ​៦៣​ឆ្នាំ Ng Man បាន​ប្រាប់​សារព័ត៌មាន​កាល​ពី​ម្សិលមិញ​ថា៖​"​អស់រយៈ​ពេល​ជា​យូរ​ដែល​សម្ដែង​ជាមួយ Chow ខ្ញុំ​នឹង​ឲ្យ​គាត់១,៧៨​លាន​ដុល្លារ​សម្រាប់​ការ​ថត​ត្រឹមរយៈ​ពេល​​៣​ថ្ងៃ​ប៉ុណ្ណោះ។ ខ្ញុំ​គិត​ថា​លុយ​ប៉ុណ្ណឹង​​ស្ទើរ​ណាស់​សម្រាប់ Chow ប៉ុន្តែ​ ខ្ញុំ​ជឿជាក់​ថា គេ​នឹង​គិត​ពី​តម្លៃ​មិត្តភាព​ជាង​​តម្លៃ​ទឹក​លុយ"។   Ng Man បាន​បន្ថែម​ទៀត​ថា រឿង​ថ្មី​នេះ​ក៏​មាន​វត្តមាន​លោក​សម្ដែង​ដែរ។ លោក​បាន​ចុះ​ឈ្មោះ​​រៀបចំ​​ទីតាំង​ថត​របស់​លោក​នៅ​ឯ​តំបន់​ភ្នំ​ផ្លែឈើ Hua Guo Shan ដែល​ជា​កន្លែង​ធ្លាប់​ថត​រឿង "Journey To The West។ លោក​គម្រោង​ ផលិត ដឹកនាំ​និង​សម្ដែង​ក្នុង​រឿង​បែប​កំសត់​លាយឡំ​កំប្លែង​នេះ ដែល​នឹង​ធ្វើ​ឲ្យ​ទស្សនិកជន​សើច​ផង​យំ​ផង។​ យ៉ាងណាក្ដី លោក​នៅ​តែ​បន្ត​សរសេរ​សាច់​រឿង​ និង​មិន​ទាន់​ប្រាប់​ចំណងជើង​ទេ។     Ng Man Tat និង Stephen Chowបាន​ថត​ជាមួយ​គ្នា​ក្នុង​រឿង​ទូរទស្សន៍​ជា​ច្រើន ដូច​ជា "Shaolin Football” (២០០១), “The Mad Monk (1993) និង “God of Gamblers III: Back to Shanghai” (១៩៩១) ជា​ដើម៕     ចុចអាន៖កូរ​ខ្លាំង! ទិនហ្វី នាំ​ដៃ​គូ​រាំ​បទ PPAP ផ្សព្វផ្សាយ​រឿង​ថ្មី ចុចអាន៖ ១០​សន្លឹក​រំឭក​អនុស្សាវរីយ៍​​ដៃ​គូ​សម្ដែង​មហា​សំណើច ទិនហ្វី​និង​ពូ​តាត   ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ asiaone. ​​​​