• 2017-10-20 04:13:20
  • ភាពយន្ត

ទិនហ្វី ចេញ​ប្រកាស​រើសតួ​សម្ដែង​រឿង "The Mermaid 2”

  • 2017-10-20 04:13:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ តាម​បណ្ដាញ​អ៊ីនធឺណិត​បាន​ផ្សព្វ​ផ្សាយ​ពី​ការ​រើស​តួ​អង្គ​សម្រាប់​រឿង​ថ្មី​ "The Mermaid 2” ហើយ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជាច្រើន។

តាមរយៈ​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ លោក​ Stephen Chew ដែល​ប្រិយមិត្ត​ស្គាល់​ថា​ជា​លោក​ទិន​ហ្វី​ បាន​ចាប់​ផ្តើម​រៀប​ចំ​ថត​រឿង​ថ្មី​ "The Mermaid 2” នេះ​ហើយ​។ បន្ថែម​ពី​នេះ​ទៀត​រឿង "The Mermaid” ក៏​បាន​ចាប់​ផ្តើម​ថត​ជា​រឿង​ភាគ​ទូរទស្សន៍​ផង​ដែរ បើ​តាម​ការ​ប្រកាស​របស់​លោក Stephen Chew និងផលិតកម្ម Shanghai New Culture Media កាល​ពី​ខែ​មិថុនា ​ក្នុង​កម្មវិធី​ Shanghai International Film Festival។​

គួរ​បញ្ជាក់​ថា គម្រោងការ​ផលិត​រឿង​ “The Mermaid 2” ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​​កាល​ពី​ដើម​ឆ្នាំ​នេះ​ម្ល៉េះ​ ដោយ​នាយកដ្ឋាន​សារព័ត៌មាន​ចិន វិទ្យុ​ ភាពយន្ត និង​ទូរទស្សន៍៕

រឿង​ "The Mermaid"
ឈុត​ខ្លះ​ក្នុង​រឿង​ "The Mermaid"

ប្រភព៖ chinaentertainmentnews ប្រែសម្រួល៖ អន​ សុភក្រ្តា

មតិយោបល់