• 2023-06-29 03:31:14
  • ព័ត៌មាន

ទិនហ្វី ប្រកាសស្វែងរកនារីជើងខ្លាំងមកពីជុំវិញពិភពលោក សម្ដែងក្នុងរឿង «បាល់ទាត់សៅលីង»

  • 2023-06-29 03:31:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការអបអរខួបកំណើតគម្រប់ ៦១ ឆ្នាំ កាលពីថ្ងៃទី ២២ ខែមិថុនា កំពូលអ្នកផលិតរឿងហុងកុង Stephen Chow បាន​ប្រកាសថា ខ្លួនកំពុង​ធ្វើការទៅលើភាពយន្តខ្នាតធំ “Shaolin Women’s Soccer”

រយៈពេល ២២ ឆ្នាំ នៃការរង់ចាំពិតជាយូរ ប៉ុន្តែការរង់ចាំមិនអត់ប្រយោជន៍ឡើយ ព្រោះ​ថ្មីៗនេះ​មាន​សេចក្ដី​​រាយការណ៍មកថា​ «Shaolin Soccer» នឹងវិលមកសាជាថ្មី តបតាមការ​ទន្ទឹង​របស់អ្នកគាំទ្រ។ លោក Stephen Chow ដែលជាតារាសម្ដែង​ និងអ្នកផលិតកុនដ៏ល្បីរបស់ហុងកុង បាន​ប្រកាសលើ Instagram បង្ហាញថាលោកកំពុង​សិក្សា និង​ផ្ដោតផលិតរឿងថ្មីហើយ។

ទោះជាយ៉ាងណា ពុំទាន់​មានការបញ្ជាក់នៅឡើយថា ភាពយន្តថ្មី នេះ​ គឺជាស៊េរីរឿង​បន្តសាច់រឿង ពីរឿងដែល​ផលិតឆ្នាំ ២០០១ "Shaolin Soccer” ឬយ៉ាងណា​ទេ។ លើ Caption អ្នកផលិតកុនរូបនេះ​បាន​និយាយថា​ ខ្លួនកំពុងស្វែង​រក​ជើងខ្លាំង​មាន​ទេពកោសល្យពិត សម្រាប់វណ្ណកម្មថ្មីនេះ។ អ្នកដែល​លោក​ត្រូវ​ការ គឺគួរតែមាន​សម្រស់ស្រស់ស្អាត ឆ្លាត និងមាន​សមត្ថភាពផ្នែក​អត្តពលិកដែល​មកពីជុំវិញពិភពលោក ដើម្បីមកប្រកួតជ្រើសរើសតួ។

លោកបាន​បញ្ជាក់ច្បាស់ៗថា៖ «សម្រាប់​អ្នក​ដែល​ស័ក្តិសម​នឹង​លក្ខណៈ​វិនិច្ឆ័យ សូម​ផ្ញើ​រូបថត​ថ្មីៗ និង​ព័ត៌មាន​លម្អិត​ទៅកាន់ mediacvinfo@gmail.com»

ដោយឡែកសម្រាប់អ្នកដែក ផ្ញើ​រូបភាព​ដែលប្រើ​ក្នុង​កម្មវិធី Photoshop ឬមាន​ការកាត់ត ក្រុមការងាររឿងមិនទទួលយកឡើយ៕

ប្រភព៖ Says អត្ថបទ៖ ធារី

មតិយោបល់