• 2018-06-15 08:32:36
  • ចម្រៀង

Rock មួយ​អស់​ដៃ ជា​មួយ​ក្រុម​តន្ត្រី​កំពូល​សម្រែក ​យប់​មិញ ក្នុង​ហាង​អាហារ​មួយ​នៅ​ភ្នំពេញ

  • 2018-06-15 08:32:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ភ្នំពេញ​មាន​ Pub គគោក​ ដើម្បី​​ចូល​លម្ហែ​អារម្មណ៍​ជាមួយ​ចម្រៀង​រ៉ូមែនទិក​បែប​យុវវ័យ​ តែ​មាន​មិន​ច្រើន​ទេ​សម្រាប់​ហាង​ដែល​ប្រគំ​តន្ត្រី Rock ​និង​ផ្ដល់​រសជាតិ​បែប​អតីតកាល។

Hard Rock Cafe ជា​ហាង​អាហារ​​លំដាប់​មួយ​ ដែល​ផ្ដល់​បរិយាកាស​បែប​ទសវត្ស​​ទី៧០ ជា​មួយ​តន្រ្តី​ Rock&Roll ដ៏​កន្ត្រាក់​អារម្មណ៍​​​ផង​ដែរ។ ជាក់​ស្ដែង​កាល​ពី​យប់​ថ្ងៃ​ខួប​កំណើត​គម្រប់​ ៤៧​​​ ឆ្នាំ​ នៃ​យី​ហោ​នេះ មាន​ក្រុម​តន្ត្រី​ឈ្មោះ Band at Work មក​ពី​ហ្វីលីពីន​ មក​សម្ដែង​យ៉ាង​រន្ថើន​ធ្វើ​ឲ្យ​បរិយាកាស​ក្នុង​ហាង​ទាំង​មូល​ពោរពេញ​ដោយ​ភាព​រីករាយ។

ភ្ញៀវ​ឡើង​ច្រៀង​ជា​មួយ​​ក្រុម Band at Work

លោក Benoit អ្នក​គ្រប់គ្រង​ទូទៅ​ប្រចាំ​ហាង​បាន​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ល្ងាច Hard Rock​ តែង​តែ​មាន​ក្រុម​តន្ត្រី​​ខាង​លើ​មក​សម្ដែង​​​ជានិច្ច​​នៅ​ជាន់​ទី​២ ហើយ​ចង្វាក់​​ដែល​ពួក​គេ​លេង​នោះ​ គឺ​ Rock&Roll លើក​លែង​ថ្ងៃ​សុក្រ​ ប៉ុណ្ណោះ​ដែល​ពួក​គេ​​នឹង​លេង​ចង្វាក់ Pop វិញ​ម្ដង ហើយ​ភ្ញៀវ​អាច​ឡើង​ច្រៀង​ជា​មួយ​ក៏​បាន​។ ឯ​ជាន់​ខាង​ក្រោមគឺ​មាន​ DJ ជា​អ្នក​កំដរ​អារម្មណ៍​អ្នក​ចូល​ចិត្ត​ភ្លេង​កន្រ្តាក់​អារម្មណ៍​ទាំង​ឡាយ។

Hard Rock Cafe Phnom Penh ក្រៅ​ពី​មាន​តន្ត្រី​ដ៏​ពីរោះ​ហើយ ហាង​នេះ​ក៏​មាន​បម្រើ​ភេសជ្ជៈ ស្រាបៀ​រ ស្រាក្រហម ស្រាក្រឡុក​គ្រប់​រស​ជាតិ និង​អាហារ​បែប​បស្ចិម​ប្រទេស​ជា​ច្រើន​​ប្រភេទ ដែល​ធានា​ថា​ធ្វើ​ពី​គ្រឿង​ផ្សំ​ល្អ​ ស្រស់ៗ និង​រសជាតិ​ដើម​ពី​សហរដ្ឋ​អាមេរិក៕​​

អត្ថបទ៖ សុខណា

មតិយោបល់