- 2018-06-22 07:35:35
- ស្ទីលតារា
មិនត្រឹមតែស្អាត សង្ហា សិល្បករ១០រូបនេះ និយាយភាសាអង់គ្លេស និងថៃបានស្ទាត់គួរឲ្យសរសើរ
- 2018-06-22 07:35:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនត្រឹមតែស្អាត សង្ហា សិល្បករ១០រូបនេះ និយាយភាសាអង់គ្លេស និងថៃបានស្ទាត់គួរឲ្យសរសើរ
ចន្លោះមិនឃើញ
ភាសាបរទេសជាយានមួយដ៏សំខាន់សម្រាប់ប្រាស្រ័យទាក់ទងជាមួយជាតសាសន៍ដទៃ ថែមទាំងអាចបង្កើនឱកាសក្នុងការទទួលបានការងារកាន់តែច្រើន មិនថានៅក្នុងប្រទេស ឬក្រៅប្រទេសនោះទេ។ ក្រៅពីការងារសិល្បៈ សម្តែង រាំ ច្រៀង និងពិធីការីនី តារាស្រស់ស្អាតទាំង១០ដួង មានសមត្ថភាពនិយាយភាសាអង់គ្លេស និងថៃស្ទាត់ជំនាញ គួរឲ្យសរសើរ។
១. យុគ ចិន្តា៖ ពិធីការីនីមានឥទ្ធិពលនៅស្ថានីយទូរទស្សន៍ CTN រូបនេះ អាចនិយាយភាសាអង់គ្លេស និងថៃយ៉ាងស្ទាត់ជំនាញ។ អំឡុងវត្តមានរបស់តារាថៃ Pancake នៅកម្ពុជាកន្លងទៅ ម្ដាយរបស់យុគ ដាពេជ្រ ហៅអម បានសំណេះសំណាលជាមួយតារាថៃ ដោយមិនរអាក់រអួលអ្វីសូម្បីបន្តិច។
២. ជីមមី៖ ក្រៅពីសម្រស់ផូផង់ ជីមមីមានសមត្ថភាពនិយាយភាសាថៃ និងអង់គ្លេស មិនចាញ់ភាសាកំណើតរបស់ខ្លួនឡើយ។ ពិធីការីនីមកពីខេត្តប៉ៃលិន ធ្លាប់ត្រូវបានសារព័ត៌មានថៃចុះផ្សាយពីទេពកោសល្យប្រើប្រាស់ភាសាទាំងពីរនេះបានយ៉ាងត្រឹមត្រូវ និងពាក្យពេចន៍បានច្បាស់ គួរឲ្យសរសើរ។
៣. ស៊ិន យូប៊ីន៖ ដោយសារតែមានការជំរុញពីដៃគូសម្ដែងដ៏ស័ក្ដិសមរបស់ខ្លួន គឺ លោក ខាត់ វៃហាំង កញ្ញា ស៊ីន យូប៊ីន បានរៀនភាសាថៃរហូតអាចប្រើប្រាស់បាន។ Freshy Girl ចំណាត់ថ្នាក់លេខ១ និយាយថា ការចេះច្រើនភាសាធ្វើឲ្យកញ្ញាមានឱកាសការងារសិល្បៈច្រើន។ តួយ៉ាង ម្ចាស់ពានតារាស្រីឆ្នើម ប្រចាំឆ្នាំ២០១៧ បានធ្វើជាពិធីការីនីក្នុងកម្មវីធីរបស់គ្លីនិកកែសម្ផស្សមួយដែលមានតារាថៃជាច្រើនចូលរួម។
៤. ថន លក្ខិណា៖ ដោយសារពិធីការីនីរូបនេះធ្លាប់បានសិក្សានៅប្រទេសថៃ ការនិយាយភាសាមួយនេះសម្រាប់កញ្ញា គឺគ្មានបញ្ហានោះទេ។ នៅពេលមានកម្មវិធីតូចធំពីប្រទេសថៃ ស្រីស្អាតមានស្រុកកំណើតនៅខេត្តកោះកុងរូបនេះត្រូវបានគេអញ្ជើញជាពិធីការីនីជាញឹកញាប់។
៥. ឆាយ វីរៈយុទ្ធ៖ ថ្វីត្បិតតារាចម្រៀងរូបនេះមិនសូវបង្ហាញសមត្ថភាពការនិយាយភាសាថៃរបស់ខ្លួនក៏ពិតមែន តែប្រភពជិតស្និទ្ធនឹងលោកប្រាប់ថា ឆាយ វីរៈយុទ្ធនិយាយនិងច្រៀងជាភាសាថៃបានយ៉ាងល្អ។ ភាពភ្ញាក់ផ្អើលមួយទៀតនៅផ្ទះរបស់ម្ចាស់បទ "លុយបងមិនដល់គេ"មានតាំងវិញ្ញាបនបត្រជាច្រើនបញ្ជាក់ការសិក្សាលើភាសាមួយនេះ យ៉ាងច្រើនស្អេកស្កះ។
៦. ស្វែង សុជាតា៖ កាលពីពេលថ្មីៗ ទស្សនិកជនភ្ញាក់ផ្អើលនឹងការប្រើប្រាស់ភាសាអង់គ្លេសរបស់តារាសម្ដែងរូបនេះ ដោយមិននឹកស្មានថា អ្នកនាង សុជាតា និយាយភាសាអង់គ្លេសយ៉ាងល្អដូច្នេះនោះទេ។ បន្ថែមពីលើនេះ តារាធ្លាប់សាងផ្នួសនៅភ្នំគូលែន បញ្ជាក់ថា ចំពោះភាសាថៃវិញ ក៏អ្នកនាងប្រើប្រាស់បានដូចគ្នាផងដែរ។
៧. ខាត់ វៃហាំង៖ លោកត្រូវបានគេមើលឃើញថា អាចនិយាយភាសាថៃបានយ៉ាងរលូន។ ក្នុងឱកាសបង្ហាញមុខក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ថៃ លោកជជែកជាមួយពិធីករ និងតារាថៃផ្សេងទៀតយ៉ាងមានទំនុកចិត្ត។
៨. យឹម ណារ៉ា៖ ក្រៅពីភាសាអង់គ្លេសពិធីកររូបសង្ហារនេះ ក៏មិនចាញ់សិល្បករដទៃផងដែរ លើផ្នែកភាសាថៃ។ លោកបានបង្កើតមុខជំនួញនាំចូលពីប្រទេសថៃ ជាមួយមិត្តភ័ក្ដិជាជនជាតិថៃទៀតផង។
៩. ឌួង ហ្សូលីដា៖ ដោយសារក្រុមគ្រួសារធ្លាប់រស់នៅប្រទេសថៃ តារាសម្ដែង ហ្សូលីដា អាចសន្ទនាភាសានេះបានដោយមិនរអាក់រអួល។
១០. ម៉ៃយ៉ា៖ តារាសម្ដែងកូនកាត់អាល្លឺម៉ង់ ប្រើភាសាថៃក្នុងការសន្ទនាប្រចាំថ្ងៃបានយ៉ាងស្ទាត់ជំនាញ ពិតជាគួរឲ្យសរសើរខ្លាំងណាស់៕