• 2018-06-29 04:10:00
  • ចម្រៀង

Drake ប្រកាស​ចេញ​អាល់ប៊ុម​ថ្មី​ មាន​ចូល​រួម​ច្រៀង​ពី Michael Jackson និង JAY-Z

  • 2018-06-29 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​ហ៊ីបហប Drake បាន​បញ្ចេញ​ចំណង​ជើង​បទ​ចម្រៀង​ទាំង​អស់​ សម្រាប់​អាល់ប៊ុម​ថ្មី "Scorpion” ដែល​នឹង​បញ្ចេញ​នៅ​ថ្ងៃ​ទី​ ២៩ ខែ​មិថុនា​នេះ​ តាម​រយៈ​ផលិតកម្ម Young Money/Cash Money និង Repulic។

ក្នុង​អាល់ប៊ុម​​នេះ​មាន​ការ​ចូល​រួម​ច្រៀង​សុទ្ធ​តែ​ពី​តារា​ល្បីៗ ដូច​ជា​ JAY-Z, Ty Dolla $ign, Static Major ជា​ពិសេស​គឺ Michael Jackson។ បទ​ចម្រៀង​ថ្មី​ល្បីៗ​ដូច​ជា "I'm Upset”, “Nice For What” , “God's Plan” និង "Ratchet Happy Birthday” សុទ្ធ​តែ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​អាល់ប៊ុម​នេះ​ទាំង​អស់ ដែល​សរុប​ទាំង​អស់​មាន​ចំនួន​​ដល់​ទៅ ២៥​ បទ។

នេះ​គឺ​ជា​អាល់ប៊ុម​ផ្លូវ​ការ​ទី ៥ របស់​តារា​រូប​នេះ​ហើយ​ ដោយ​អាល់ប៊ុម​ផ្លូវ​ការ​ដែល​បាន​បញ្ចេញ​ទាំង​ ៤ មាន​ដូច​ជា "Thank Me Later” បញ្ចេញ​ឆ្នាំ​ ២០១០ "Take Care” បញ្ចេញ​ឆ្នាំ ២០១១ "Nothing Was the Same” បញ្ចេញ​ឆ្នាំ ២០១៣ និង​ "View” បញ្ចេញ​ឆ្នាំ ២០១៦។

នេះ​ជា​បញ្ជី​បទ​ចម្រៀង​ទាំង​ ២៥ នៅ​ក្នុង​អាល់ប៊ុម​ថ្មី "Scopion”៖

អាល់ប៊ុម​នេះ​បញ្ចេញ​នៅ​ថ្ងៃ​ទី ២៩​ខែ​មិថុនា​ ត្រូវ​នឹង​ថ្ងៃ​ទី ៣០​ខែ​មិថុនា​នៅ​កម្ពុជា៕

ប្រភព៖ Eonline ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់