• 2018-07-02 07:31:00
  • ស្ទីលតារា

ឯម រៀម ច្នៃម៉ូដថ្មីបញ្ចេញសាច់ដុំឲ្យ ចន សាក់ គ្រងសង្ហាអស់ទាស់ហ្មង

  • 2018-07-02 07:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​​ ចន សាក់ បាន​គ្រង​​​សម្លៀក​បំពាក់​មួយ​ឈុត​បញ្ចេញ​សាច់​ដុំ​​ ដក​ស្រង់​ចេញ​ពី​ សិលា​ចារឹក​​មួយ​នៅ​លើ​ប្រាសាទ​អង្គរ​វត្ត មិន​ទាន់​មាន​ឈ្មោះ​ថា​​ជា​ឈុត​អ្វី​នោះ​ទេ។នេះ​បើ​តាម​បណ្ឌិត​ច្នៃ​ម៉ូដ​ ឯម រៀម​អ្នក​ចេញ​ម៉ូដ​ខាង​លើ​​បញ្ជាក់។

សិលា​ចារឹក​នៅ​​ប្រាសាទ​អង្គ​វត្ត​

ឯម រៀម ថា ​មួយ​ឈុត​ដែល​ ចន សាក់ គ្រង​​ខ្លួន​មិន​ទាន់​មាន​ឈ្មោះ​ដាក់​នៅ​ឡើយ​ទេ។ តែ​ឈុត​នេះ​ដក​ស្រង​ចេញ​ពី​សិលា​ចារឹក​នៅ​​ប្រាសាទ​អង្គ​វត្ត​ត្រង់​ឈុត​ឆាក​មួយ​ដែល​ស្ដេច​ សុរិយ៉ាវង្សទី២​បើក​សវនាការ​ក្ដី។ តែ​ក៏​មាន​ឯក​សារ​ខ្លះ​ថា រូប​នេះ​ជា​ស្ដេច​ស្រី​ ព្រោះ​នៅ​ដៃ​មាន​កាន់​កន្សែង​បក់​បោយ​ បើ​ជា​ស្ដេច​ប្រុស​វិញ​គឺ​កាន់​ដាវ​ ឬ លំពែង។

“ហើយ​​មួយ​ឈុត​ដែល​ ចន សាក់ គាត់​គ្រង​ហ្នឹង​មាន​គ្រឿង​អលង្ការ​ខ្លះ​របស់​បង និង​​​ខ្លះ​ទៀត​បាន​មក​ពី​អ្នក​ឌីហ្សាញ​ផ្សេង​ទៀត។ សរុប​សេចក្ដី​ទៅ​ថត​លើក​ហ្នឹង​គឺ​គ្រឿង​អលង្ការ​សុទ្ធ​តែ​ម្ដង​ ហើយ​ខ្ញុំ​សុំ​បញ្ជាក់​ត្រង់​នេះ​បន្តិច​ឈុត​ដែល​បុរស​ពាក់​គ្រឿង​អលង្ការ​ច្រើន​ហ្នឹង​ក៏​យើង​ដក​ស្រង់​ចេញ​ពី​ឥណ្ឌា​ខ្លះ​ដែរ"។ ឯម រៀម បន្ថែម។

ការ​ថត​បង្ហាញ​ម៉ូដ​គ្រឿង​អលង្ការ​ទាំង​៦ឈុត​មាន​​៤ ម៉ូដ​ច្នៃ​ដោយ​ ឯម រៀម ផ្ទាល់ និង​២​ឈុត​ច្នៃ​ដោយ​មិត្តភ័ក្ដិ​របស់​របស់​លោក។

ឈុតនេះ ដក់​ស្រង់​ចេញ​ពីឥណ្ឌាខ្លះ​

​​ ​​​​

អត្ថបទ៖ ឆុង ស៊ីណាន

រូបផត៖ផ្ដល់ឲ្យដោយ ឯម រៀម

មតិយោបល់