• 2018-07-02 23:30:00
  • ជីវិតតារា

គិតឲ្យច្បាស់បានភ្ញាក់​ តារាប្រុសធ្លាប់ទាក់ទងជាមួយ Suzy សុទ្ធតែត្រកូល "Lee"

  • 2018-07-02 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ធ្លាយ​ព័ត៌មាន​បែកបាក់​ជាមួយ​ Lee Dong Wook ភ្លាម ពេល​នេះ​ Suzy ត្រួវរង​នូវ​មតិ​បង្ខូចបង្អាប់​ជា​ច្រើន​ដូចព្យុះភ្លៀង។

អ្វី​ដែល​មហាជន​ភាគ​ច្រើន​លើក​ឡើង​នោះ​ គឺ​ដោយសារ​តារា​ប្រុស​ដែល​នាង​ធ្លាប់​ទាក់ទង​ជាមួយ​តាំង​ពី​ដើម​មក​នោះ​ សុទ្ធ​សឹងមាន​ត្រកូល​ "Lee” ដូចគ្នា​ទាំង​អស់។ អ្នក​ទាំង​នោះ​រួមមាន៖

១. តារាសម្ដែង​ Lee Min Ho

តារា​ប្រុស​ដំបូង​ដែល​បាន​ក្លាយ​ជា​សង្សារ​របស់​ Suzy គឺ​តារាប្រុស​លំដាប់​ A របស់កូរ៉េ Lee Minho។ អ្នកទាំង ២​បាន​ប្រកាស​ពី​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​កាល​ពី​ខែ​មីនា ឆ្នាំ ២០១៥។ ប៉ុន្តែ​ទោះ​បី​ជា​ស្រឡាញ់​គ្នា​ក៏ពិត​មែន ក៏​ Suzy កម្រ​មាន​ឱកាស​រួមការងារ​ និង​ជួប​គ្នាញឹកញាប់​ដែរ។ រហូត​ដល់​ឆ្នាំ ២០១៧ ស្នេហា​មួយ​នេះ​ក៏​ត្រូវ​បញ្ចប់។

២. តារាសម្ដែង​ Lee Jong Suk

ក្នុងខែ​កញ្ញា ឆ្នាំ ២០១៤ មាន​ពាក្យ​ចចាមងារ៉ាម​ថា​ Lee Jong Suk និង​ Suzy លួច​ទាក់ទង​គ្នា​ស្ងាត់ៗ។ ទោះជាយ៉ាងណា វិបសាយ​ Dispatch ក៏​បាន​ផ្សាយ​បក​ស្រាយ​ថា​ អ្នក​ទាំង​ ២​មិនបាន​ទាក់ទង​គ្នា​ដូច​ពាក្យ​លេច​ឮ​នា​ពេល​នោះទេ។ ប៉ុន្តែ​ដំណឹង​នេះ​ដដែល​ស្រាប់​តែ​លេច​ឡើង​ជា​ថ្មី​ ក្រោយ​ តារា​ប្រុស​ស្រី​ទាំង​២ សម្ដែង​រឿង​រួម​គ្នា​មាន​ចំណងជើង​ថា​ "While You Were Sleeping” និង​កាន់​តែ​ធ្ងន់ធ្ងរ​ គឺ​នៅ​ពេល​ Suzy និង​ Minho ចែក​ផ្លូវគ្នា​ដើរ។ ក្រោយមក​ព័ត៌មាន​នេះ​ក៏ស្ងាត់ទៅវិញ ព្រោះគ្មាន​តម្រុយ​ និង​មូលដ្ឋានគ្រឹះច្បាស់លាស់។

៣. តារាសម្ដែង Lee Dong Wook

កាល​ពី​ខែ​មីនា ឆ្នាំ ២០១៨​នេះ​ ស្រាប់​តែ​ផ្ទុះ​ព័ត៌មាន​ថា​ Dong Wook និង​ Suzy បាន​ទាក់ទង​ស្រឡាញ់​គ្នា បង្ក​ឲ្យ​កក្រើក​ពិភព​សិល្បៈ​ខ្លាំង។ ផ្អែក​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ឲ្យ​ដឹង​ថា​ ពួកគេ​ទាំង​ ២​ខំ​លួច​ជួប​គ្នា​ស្ងាត់ៗ​លាក់​ភ្នែក​មហាជន​ណាស់។ ទោះ​បី​គម្លាត​អាយុ​នៅ​ឆ្ងាយ​ពីគ្នា​ក៏​ពិត​មែន​ ប៉ុន្តែ​វា​មិនមែន​ជា​ឧបសគ្គ​ក្នុង​រឿង​ស្នេហា​នេះ​ទេ។ លោក​តែង​យក​ចិត្ត​ទុកដាក់​ និង​បារម្ភ​ Suzy គ្រប់​ពេល ប៉ុន្តែ​នៅ​ទីបំផុត​ ស្នេហា​ដែល​មានអាយុ​កាល​ជាង​ ៤​ខែ​នេះ​ក៏​ត្រូវ​បញ្ចប់ ក្រោម​ហេតុផល​ រវល់​រៀងៗខ្លួន។

ក្រោយ​ដំណឹង​បែក​បាក់​ជាមួយ​ Lee Dong Wook កើត​ឡើង​ភ្លាម មហាជន​ជា​ច្រើន​នាំ​គ្នា​លើក​សំណួរ​ថា​តើ​តារា​ប្រុស​ត្រកូល "Lee” រូបណា​ទៀត​ទៅ​ដែលអាច​ឆក់​យក​បេះដូង​ស្រីស្អាត​ Suzy បាន ហើយតើអ្នកណា​ដែល​ត្រូវ​ជាប់ព័ត៌មាន​ស្នេហា​ជាមួយ​នាង​ទៀត​នៅ​ថ្ងៃ​ខាង​មុខ? ពិតណាស់​អ្នក​ដែល​គ្រប់​គ្នា​នឹក​ដល់​មុន​គេ​ គឺ​តារាសម្ដែង​ Lee Seung Gi។

មូលហេតុ​ពីក្រោយ​ ក៏​ដោយសារ​បច្ចុប្បន្ន​ លោក​និង​ Suzy កំពុង​ថត​រឿង​ជាមួយ​គ្នា​​ ដូចនេះ​វា​អាច​ភាគ​រយ​ខ្ពស់​ក្នុង​ការ​ធ្វើ​ឲ្យ​ពួកគេ​រង​នូវ​ពាក្យ​ចចាមអារ៉ាម​ស្នេហា​នឹងគ្នា​បាន៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់