
- ព្រហស្បតិ៍, 5 កក្កដា 2018 09:12
- ស្ទីលតារា
Chompoo ឈានជើងចូលកម្មវិធីជាមួយឈុតវាលចេញដើមទ្រូង កាច់រាងយ៉ាងហំ
- ព្រហស្បតិ៍, 5 កក្កដា 2018 09:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chompoo ឈានជើងចូលកម្មវិធីជាមួយឈុតវាលចេញដើមទ្រូង កាច់រាងយ៉ាងហំ
ស្រីស្អាតកូន ២ Chompoo Araya បានបង្ហាញវត្តមានជាមួយឈុតសម្លៀកបំពាក់ដ៏សិចស៊ីក្នុងកម្មវិធី "Paris Haute Couture Fashion Week 2018” ដើម្បីទស្សនាការបង្ហាញម៉ូដជាច្រើនដែលជាស្នាដៃរចនារបស់អ្នកច្នៃម៉ូដដ៏ល្បី Zuhair Murad។
ឈុតពណ៌ស ១សម្រាប់ច្នៃជាពិសេសដែល Chompoo គ្រងនាពេលនោះពិតជាស្រស់ស្អាត ប៉ុន្តែបែបសិចស៊ី ចំហទ្រូង រំលេចសម្រស់របស់នាងយ៉ាងត្រដែតពេញកម្មវិធី និងប្រមូលបានចំណាប់អារម្មណ៍ពីសំណាក់អ្នកចូលរួមផ្សេងទៀតគួរសម។
ដូចប្រិយមិត្តមួយចំនួនបានជ្រាបរួចមកហើយថា តារាស្រីរូបនេះតែងត្រូវបានអញ្ជើញឲ្យចូលរួមមិនជារឿយៗក្នុងកម្មវិធីបង្ហាញម៉ូដខ្នាតអន្តរជាតិនៅបរទេស ជាពិសេសនៅមួយរយៈចុងក្រោយ Chompoo មានការមមាញឹកច្រើនក្នុងការធ្វើដំណើរចុះឡើងបរទេសញឹកញាប់៕
ប្រភព៖ posttoday ប្រែសម្រួល៖ យី សុធារី