- 2018-07-11 04:25:00
- ជីវិតតារា
ទីបំផុត បេប៊ី បានសម្រេចក្ដីប្រាថ្នាហើយ ក្រោយគេងស្រមៃច្រើនឆ្នាំ
- 2018-07-11 04:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត បេប៊ី បានសម្រេចក្ដីប្រាថ្នាហើយ ក្រោយគេងស្រមៃច្រើនឆ្នាំ
ចន្លោះមិនឃើញ
នៅទីបំផុតក្ដីប្រាថ្នាតារាចម្រៀង និងសម្ដែង បេប៊ី បានសម្រេចហើយក្រោយពីដេកស្រមៃអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ ក្ដីសុបិនតាំងពីនៅកុមារភាពគឺនាង ចង់ស្លៀកនូវឈុតព្រះនាង ឥន្ទ្រទេវី។
ជាមួយក្ដីរំភើបលាយឡំជាមួយសំឡេងសើចតិចៗ បេប៊ី និយាយ ថា នេះគឺជាលើកដំបូងហើយ ដែលនាងស្លៀកសម្លៀកបំពាក់ ព្រះនាង ឥន្ទ្រទេវី ទោះបីវាធ្ងន់បន្តិចមែនតែនាង ចូលចិត្តព្រោះវាគឺជាក្ដីប្រាថ្នាតាំងពីនៅកុមារភាពម្ល៉េះ ហើយក៏មិននឹកស្មានថាបានសម្រេចដែរ ព្រោះវាច្រើនឆ្នាំមកហើយ។
"ខ្ញុំតែងស្រមៃថានឹងស្លៀកឈុតសម្លៀកបំពាក់នេះ តាំងតែពីក្មេងមកម្ល៉េះ ប៉ុន្តែមិនដែលមានឱកាសសោះ ទើបតែថ្ងៃនេះខ្ញុំមានឱកាសបានស្លៀកឈុតក្នុងក្ដីស្រមៃរបស់ខ្ញុំ ហើយខ្ញុំពិតជាមានអារម្មណ៍រំភើប និងសប្បាយចិត្ត ប្លែកស្រស់ស្អាត ទោះបីជាធ្ងន់បន្តិច តែខ្ញុំចូលចិត្ត" ។ បេប៊ី បញ្ជាក់។
ឈុតព្រះនាងឥន្ទ្រទេវីដែល បេប៊ី ស្លៀកគឺនាង យកមកប្រកួតប្រជែងក្នុងកម្មវិធីមួយ ជាលទ្ធផលគឺនាងទទួលបានពានរង្វាន់ដូចក្ដីប្រាថ្នាផងដែរ។
គួររម្លឹកថាសម្លៀកបំពាក់ប្រពៃណីសម័យអង្គរដែលស្រីស្អាត ជុំ រចនាពេជ្រ ហៅ បេប៊ី ពិតជាស្រស់ស្អាតខ្លាំង ទោះបីវាធ្ងន់ពិបាកដើរបន្តិចតែនាង សប្បាយចិត្ត ព្រោះបានទទួលបានពានរង្វាន់ឆ្នើមពីការប្រកួត និងបានសម្រេចក្ដីបំណងច្រើនជាច្រើនឆ្នាំ៕