- 2018-07-15 04:37:41
- ព័ត៌មាន
បច្ចុប្បន្ន មានក្រុមចម្រៀងប្រុសកូរ៉េប៉ុន្មានក្រុម កំពុងទទួលបានប្រជាប្រិយភាពខ្លាំង?
- 2018-07-15 04:37:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បច្ចុប្បន្ន មានក្រុមចម្រៀងប្រុសកូរ៉េប៉ុន្មានក្រុម កំពុងទទួលបានប្រជាប្រិយភាពខ្លាំង?
ចន្លោះមិនឃើញ
បើតាមទិន្នន័យប្រជាប្រិយភាពរបស់ក្រុមចម្រៀងប្រុសកូរ៉េ ចន្លោះពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ខែកក្កដានេះ សរុបទាំងអស់មានក្រុមចម្រៀងចំនួន ២០ ក្រុមដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងក្នុងពេលបច្ចុប្បន្ន។
១. ក្រុម BTS
ក្រុម BTS ត្រូវបានប្រកាសជាក្រុមចម្រៀងមួយទទួលបានការលក់អាល់ប៊ុមចម្រៀងដាច់ជាងគេបំផុតក្នុងពាក់កណ្ដាលឆ្នាំ ២០១៨នេះ ហើយថែមទាំងកំពុងមមាញឹកក្នុងការរៀបចំចេញអាល់ប៊ុមថ្មីជាពិសេសមួយ ដែលរំពឹងថានឹងចេញនៅខែសីហាខាងមុខ។
២. ក្រុម Wanna One
ក្រុម Wanna One ត្រូវបានដឹងថាជាក្រុមដែលជាប់ចំណាត់ថ្នាក់លេខ ២ និងលេខ ៣ ដែលជាក្រុមដែលលក់អាល់ប៊ុមចម្រៀងបានច្រើនជាងគេក្នុងពាក់កណ្ដាលឆ្នាំ ២០១៨នេះដែរ។
៣. ក្រុម SHINee
ក្រុម SHINee បានទើបតែចេញអាល់ប៊ុមចម្រៀងទី ៦ "The Story of Light” របស់ពួកគេ និងកំពុងផ្សព្វផ្សាយថ្មីនេះផងដែរ។ សមាជិកនីមួយៗក៏កំពុងមមាញឹកជាមួយការងាររៀងៗខ្លួន ដូចតារាចម្រៀង Minho ជាដើម លោកកំពុងជាប់ថតខ្សែភាពយន្តថ្មីដែលមានឈ្មោះថា "Illang” ដែលគ្រោងនឹងចាក់បញ្ចាំងនៅថ្ងៃទី ២៥ ខែកក្កដាខាងមុខនេះ។
៤. ក្រុម EXO
បើទោះបីជាពេលនេះ ក្រុមចម្រៀងមួយនេះ មិនទាន់មានបទចម្រៀងថ្មីចេញនៅឡើយក្ដី ប៉ុន្តែ ពួកគេនៅតែបន្តផ្សព្វផ្សាយបទចម្រៀងរបស់ខ្លួនជាមួយនឹងការប្រគំតន្ត្រីទេសចរណ៍ "EXO planet #4-The EℓyXiOn”។
៥. ក្រុម BTOB
ក្រុម BTOB បានចេញអាល់ប៊ុមតូចទី ១១របស់ពួកគេ កាលពីថ្ងៃទី ១៨ ខែមិថុនា និងបានទទួលចំណាត់ថ្នាក់ខ្ពស់ខ្លាំងលើតារាងបទចម្រៀង។ ពួកគេថែមទាំងបានធ្វើឲ្យអ្នកគាំទ្រមានការសប្បាយចិត្តខ្លាំង ដោយប្រកាសចុះកុងត្រាជាមួយផលិតកម្ម Cube ឡើងវិញទាំងអស់គ្នា។
៦. ក្រុម NU'EST W
NU'EST W បានចេញអាល់ប៊ុមតូចទី ២ របស់ពួកគេកាលពីថ្ងៃទី ២៥ ខែមិថុនា ហើយបានបន្តផ្សព្វផ្សាយបទចម្រៀងនោះរហូត ជាប់ចំណាត់ថ្នាក់លេខ ១ លើកម្មវិធី Music Bank។
៧. ក្រុម WINNER
ក្រុម WINNER ចេញបទចម្រៀងថ្មី តាំងពីខែមេសាមកម្ល៉េះ ប៉ុន្តែប្រជាប្រិយភាព និងបទចម្រៀងរបស់ពួកគេនៅតែជាប់ចំណាត់ថ្នាក់ខ្ពស់ដដែល។
៨. ក្រុម Infinite
បច្ចុប្បន្នក្រុមចម្រៀងមួយនេះមិនទាន់ពេញលេញដូចមុននោះទេ ខណៈតារាចម្រៀង Sunggyu កំពុងបំពេញភារកិច្ចបម្រើកងទ័ព។ ទោះជាយ៉ាងណា សមាជិកផ្សេងៗទៀត នឹងបន្តបំពេញកិច្ចការរៀងៗខ្លួន ដោយតារាចម្រៀង Sungyeol កំពុងថតខ្សែភាពយន្តដំបូងរបស់លោកដែលមានចំណងជើងថា "O.OMhz” ហើយតារាចម្រៀង L នឹងគ្រោងចេញរឿងភាគថ្មីរបស់លោក "Miss Hammurabi” នៅសប្ដាហ៍ក្រោយនេះ។
៩. ក្រុម SEVENTEEN
ក្រុម SEVENTEEN នឹងចេញអាល់ប៊ុមតូចទី ៥ របស់ពួកគេនៅថ្ងៃទី ១៦ ខែកក្កដានេះ។
១០. ក្រុម NCT
ក្រុមចម្រៀងនេះត្រូវបានកត់ត្រាទុកថាជាក្រុមចម្រៀងប្រុសដ៏ច្រើនជាងគេបន្ទាប់ ដោយក្រុមបណ្ដាញសារព័ត៌មានជាច្រើននៅអាមេរិកខាងជើង។
១១. ក្រុម Super Junior
បច្ចុប្បន្នក្រុម Super Junior បានស្វាគមន៍ការវិលត្រឡប់មកវិញរបស់តារាចម្រៀង Ryeowook ខណៈ តារាចម្រៀង Kyuhyun នៅបំពេញកាតព្វកិច្ចជូនជាតិនៅឡើយ។
១២. ក្រុម UNB
ក្រុមចម្រៀងមួយនេះ ទទួលបានភាពល្បីល្បាញក្នុងការចេញអាល់ប៊ុមចម្រៀងដំបូងរបស់ពួកគេកាលពីថ្ងៃទី ២៨ ខែមិថុនា។
១៣. ក្រុម VIXX
មកទល់ពេលនេះ អស់រយៈពេល ៤ខែហើយ ដែលក្រុម VIXX បានចេញបទចម្រៀង ប៉ុន្តែទោះជាយ៉ាងណា បច្ចុប្បន្នសមាជិកនីមួយៗ កំពុងមានការមមាញឹកក្នុងកិច្ចការងាររៀងៗខ្លួន។
១៤. ក្រុម BIGBANG
បើទោះបីជាសមាជិកនីមួយៗ កំពុងបម្រើការកងទ័ពក្ដី ប៉ុន្តែមិនមែនមានន័យថា បទចម្រៀងពួកគេត្រូវបានបំភ្លេចចោលឡើយ។ បច្ចុប្បន្ន សមាជិកកូនពៅប្រចាំក្រុម គឺកំពុងនឹងត្រៀមចេញអាល់ប៊ុមចម្រៀងថ្មីរបស់លោកឆាប់ៗខាងមុខនេះ។
១៥. ក្រុម Golden Child
កាលពីថ្ងៃទី ០៤ ខែកក្កដានេះ ក្រុមចម្រៀងថ្មីរបស់ផលិតកម្ម Woollim បានប្រកាសចេញអាល់ប៊ុមចម្រៀងរបស់ពួកគេដែលមានឈ្មោះថា "Goldenness” ដែលឈ្មោះនេះ ក៏ជាឈ្មោះផ្លូវការរបស់ក្លឹបអ្នកគាំទ្រពួកគេផងដែរ។
១៦. ក្រុម TVXQ
ថ្មីៗនេះ ក្រុម TVXQ ទើបនឹងបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍ក្នុងប្រទេសជប៉ុនរបស់ពួកគេ ហើយភ្លាមៗ ពួកគេបានប្រកាសធ្វើការប្រគំតន្ត្រីមួយទៀត ដើម្បីផ្សព្វផ្សាយអាល់ប៊ុមចម្រៀងទី ២៥ របស់ពួកគេផងដែរ។
១៧. ក្រុម THE BOYZ
THE BOYZ ទើបតែចេញអាល់ប៊ុមចម្រៀងថ្មីរបស់ពួកគេ កាលពីថ្ងៃទី ១២ ខែកក្កដានេះ ដែលផលិតឡើងដោយសមាជិកក្រុម Block B តារាចម្រៀង Park Kyung។
១៨. ក្រុម B1A4
ជារឿងគួរឲ្យសោកស្ដាយ សមាជិក២រូប តារាចម្រៀង Jinyoung និង Baro បានប្រកាសចាកចេញពីផលិតកម្ម WM ។ ចំពោះសកម្មភាពបន្តរបស់ក្រុមនោះ ខាងផលិតកម្មកំពុងធ្វើការពិភាក្សាគ្នា។
១៩. ក្រុម ASTRO
ASTRO នឹងចេញអាល់ប៊ុមចម្រៀងថ្មីនៅថ្ងៃទី ២៣ ខែកក្កដាខាងមុខនេះ ក្រោយត្រូវពន្យារពេលមួយរយៈ នៅពេល Fantagio Music ស្ថិតក្នុងស្ថានភាពច្របូកច្របល់។
២០. ក្រុម JBJ
បើទោះបីជាក្រុមចម្រៀងមួយនេះ បានចែកផ្លូវគ្នាក៏ដោយ ប៉ុន្តែអ្នកគាំទ្ររបស់ពួកគេនៅតែជឿជាក់ធ្វើយ៉ាងណាឲ្យឈ្មោះរបស់ក្រុមនេះ នៅតែមានភាពល្បីល្បាញដដែល៕