• 2018-07-25 03:33:56
  • ស្ទីលតារា

កុំឲ្យចាញ់ត្រចៀកកាំ ឥឡូវ​ចៀវៃ​ខំ​ហាត់​ប្រាណ​មិនខ្លាចហត់ និង​តមអាហារដើម្បីរាងស្អាត

  • 2018-07-25 03:33:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​តារាសម្ដែង​ជើង​ចាស់​ Ruby Lin ឬ​ចៀវៃ​​កំពុង​ដាក់​ចិត្ត​ដាក់​កាយ​ព្យាយាម​ហាត់​ប្រាណ​យក​រាង​ស្អាត​ បន្ទាប់​ពី​បណ្ដោយ​ខ្លួន​ឲ្យ​ធាត់​ ក្រោយ​សម្រាល​កូន​ហើយ។

តារា​ស្រី​មុខ​ស្រទន់​ Ruby Lin ពិតជា​ខិត​ខំ​ថែ​រក្សា​រូប​រាង​បំផុត​នា​ពេល​នេះ​ ស្របពេល​ខ្លួន​មាន​វ័យ​ក៏​ច្រើន​ និង​មាន​កូន​ទៀត។ ក្រៅ​​ពី​ខំ​ធ្វើ​លំហាត់​ប្រាណ​ នាង​ក៏​នៅ​កំណត់​របបអាហារ​ត្រឹម​ត្រូវ​ដែរចៀសវាងការ​ឡើង​ទម្ងន់ជាថ្មី​ ពិសេស​ក៏​អាច​ធ្វើ​ឲ្យ​សុខភាព​ល្អ​ដែរ កុំឲ្យចាញ់ Zhao Wei។

ដោយឡែក​ បើ​ងាក​ក្រឡេក​ទៅ​មើល​ ត្រចៀកកាំ​វិញ​ បាន​ក្លាយ​ជា​ស្រី​ស្អាត​ដូច​កាល​ពី​នៅ​វ័យ​ ២០​ជាង​ម្ដងទៀត ពេល​បង្ហាញ​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​ និង​ទាញ​បាន​ចំណាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ​ជា​ច្រើន៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម