• 2018-07-26 08:31:15
  • ស្ទីលតារា

ហេង ស្រីពេជ្រ ជម្រះមន្ទិល ក្រោយល្បីទៅវះកាត់យកដើមទ្រូងធំនៅក្រៅប្រទេស

  • 2018-07-26 08:31:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​តារា​សម្ដែង​ ហេង ស្រីពេជ្រ ត្រូវ​បាន​​មហា​ជន​​​ទាំង​ក្នុង​និង​ក្រៅ​សិល្បៈ​​ដាក់​ការ​សង្ស័យ​ថា នាង​ លួច​ទៅ​វះកាត់​កែ​​សម្រស់​ដើម​ទ្រូង​ឲ្យ​ធំ​ស្អាត​នៅ​ក្រៅ​ប្រទេស ទើប​​​ស្អាត​ខុស​ប្លែក​ពី​ពេល​មុន។

ស្រីពេជ្រ និង​សម្រស់​ដើមទ្រូង ដែល​គេសង្ស័យទៅវះកាត់

ការ​លើក​ឡើង​​ខាង​លើ​​​ត្រូវ​បាន​សាមី​ខ្លួន​ច្រាន​ចោល​ថា មិន​​មែន​ជា​រឿង​ពិត​ នាង អត់​បាន​ទៅ​​ទទួល​សេវា​វះកាត់​​កែ​សម្រស់​ដើម​ទ្រូង​ឲ្យ​ធំ​ទ្រលុក​ទ្រលន់​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។ មួយ​តួ​ខ្លួន​គឺ​​ស្រស់​ស្អាត​តាម​បែប​ធម្មជាតិ​ទាំង​អស់​តាំង​ពី​ក្បាល​រហូត​​ដល់​ចុង​ជើង។

​នាង​ ថា៖"ពួក​គាត់​ថា​បង​ទៅ​វះកាត់​យក​ដើម​ទ្រូង​ធំ​នៅ​ក្រៅ​ប្រទេស បង​អត់​ខឹង​គាត់​ទេ ដោយ​សារ​តែ​​ពេល​សម្ដែង​រឿង​ បង​ត្រូវ​លេង​ជា​តួ​អង្គ​ជំទាវ​ ហើយ​ត្រូវ​ស្លៀក​ពាក់​ឲ្យ​​ជិត​ៗ​​។ ដល់​ពេល​បង​ស្លៀក​រ៉ូប​បញ្ចេញ​ភាព​សិចស៊ី​ម្ដង​ពួក​គាត់​ថា បង​​ទៅ​កែ​ដើម​ទ្រូង​តាម​ពិត​​ធម្មជាតិ​សុទ្ធសាធ​អូន​តាំង​ពី​កំណើត"។

លើស​ពី​នេះ​​តារា​សម្ដែង​​តែង​តែ​ទទួល​បាន​ងារ​ជំទាវ​​​ក្នុង​ខ្សែភាពយន្ត​ភាគ​បញ្ជាក់​ថា ប្រសិន​បើ​ថ្ងៃ​ណា​មួយ​ នាង ទៅ​វះកាត់​​កែសម្ផស្ស​នៅ​ត្រង់​កន្លែង​ណា​មួយ​គ្មាន​អ្វី​ត្រូវ​លាក់​បាំង​ភ្នែក​មហា​ជន​នោះ​ទេ។ ម្យ៉ាង​​ទៀត​​បច្ចុប្បន្ន​នេះ​គឺ​ជា​សម័យ​កាល​មួយ​ទំនើប​ខ្លាំង​ មិន​ថា​តែ​តារា​ស្រុក​ខ្មែរ​ទេ សូម្បី​តែ​តារា​​ល្បី​ៗ​មួយ​ចំនួន​​នៅ​លើ​ពិភព​លោក​ក៏​ទៅ​​កែកុន​សម្រស់​ដែរ។​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់