• 2018-08-02 04:18:23
  • ស្ទីលតារា

Jennifer Lopez កំពុង​ធ្វើឲ្យគ្រប់គ្នាវិលមុខ ពេលពាក់ស្បែកជើង មើលភ្លាមដូចរបូតខោ

  • 2018-08-02 04:18:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​ពេល​បង្ហាញ​ខ្លួន​ក្នុង​ទីក្រុង​ New York តារា​​ចម្រៀង​ Jennifer Lopez បាន​ធ្វើ​ឲ្យ​មហាជន​ និង​ក្រុម​អ្នក​ប្រមាញ់​រូប​ភ្ញាក់​ផ្អើល​ជាខ្លាំង​ ពេល​លេង​ស្ទីល​អាវ​ពណ៌​ស ពិសេស​ស្បែក​ជើង​ម៉ូដ​ថ្មី​មិនដែល​ឃើញ​ពីមុន។

ស្បែក​ជើង​កែង​ក​វែង​ ឆ្នៃ​ពី​សាច់​កំណាត់​ខោវប៊យ​មួយ​សម្រាប់​ដែល​ Jennifer Lopez ពាក់​នៅ​ថ្ងៃ​អង្គារ​ ទី​ ៣១ ខែកក្កដា​ កន្លង​ទៅ​ពិត​ជា​ទាក់ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភពលោក​ ដោយសារ​តែ​ម៉ូដស្បែក​ជើង​ថ្មី​នេះ​ ប្រៀប​ដូច​ខោ ព្រោះ​មាន​ទាំង​ខ្សែ​ក្រវ៉ាត់​ទៀត។ បើ​ក្រឡេក​ភ្លាម​ ប្រហែល​មាន​អ្នក​ច្រឡំ​ថា​នាង​ស្លៀក​ខោ​របូត ប៉ុន្តែ​តាម​ពិត​វា​ជា​ម៉ូដ​ស្បែក​ជើង​សោះ។

ទោះ​ជា​យ៉ាង​ណា​ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ សម្រាប់​ J.Lo ទេ​ដែល​បាក់​ស្បែក​ជើង​ប្រភេទ​នេះ។ បើ​រម្លឹក​កាល​ពី​ឆ្នាំ ២០១៦ អ្នក​ម្ដាយ​ កូន​ ២រូប​នេះ​ក៏​ធ្លាប់​ពាក់​ស្បែកជើង​កវែង ដូច​ខោ​ពី​បណ្ដុំ​ម៉ូដ​របស់​ Rihanna ដែរក្នុង​បទ​ចម្រៀង​ "Ain't Your Mama"៕

ប្រភព៖ VanityFair ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម