• 2018-08-02 08:42:52
  • ចម្រៀង

បទចម្រៀងថ្មីពី Nikki Nikki និង TingTong ស្តាប់ហើយជីវិតពោរពេញដោយក្តីសុខ (មានវីដេអូ)

  • 2018-08-02 08:42:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀងថ្មី ពីកញ្ញា Nikki Nikki និង TingTong ចំណងជើងថា «និយាយថាអរគុណ» ច្រៀង​រួម​គ្នា​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឱ្យ​ចេះ​វាចា​ពាក្យ​ថា​អរគុណ​ចំពោះ​មនុស្ស​ជុំ​វិញ​ខ្លួន​អ្នក​ពិសេស​មនុស្ស​ដែល​ស្រលាញ់​អ្នក​។

កញ្ញា Nikki Nikki

សារសំខាន់ពីតារាចម្រៀង Original ពីបទចម្រៀងថ្មីនេះស្តែងចេញត្រង់ៗ ខ្លីៗ ងាយៗ អត្ថន័យចាក់ដោត ពី Nikki Nikki គឺថា «ជីវិតពោរពេញដោយក្តីសុខ ដោយសារយើងចេះប្រើពាក្យថាអរគុណ ស្នាមញញឹមរបស់យើងនៅពេលនេះ ដោយសារយើងចេះនិយាយថាអរគុណ»។

សិល្បកររូបនេះ កម្រចេញបទចម្រៀងណាស់ តែពេលចេញបទម្តងៗ គឺចាក់ដោតអារម្មណ៍ និងមនោសញ្ចេតនា អត់ទ្រាំមិនសរសើរមិនបាន នេះបើតាម comment ជាច្រើនខាងក្រោម វីដេអូបទចម្រៀង មួយបទនេះ ក្នុង Channel Youtube ផ្លូវការរបស់ កញ្ញា Nikki Nikki ។

លើសពីនោះទៀត ក៏មានសារសរសើរ គាំទ្រ ដល់ការខិតខំផលិត និងតែងនិពន្ធចម្រៀងដែល​មាន​សារអប់រំ និងជំរុញលើកទឹកចិត្តឱ្យចូលរួមបង្កើតបរិយាសរីករាយ ក្នុងសង្គម និង​ពិសេស​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​របស់​អ្នក​ដែល​ធ្វើ​អំពើ​ល្អ​មក​កាន់​អ្នក ហើយ Nikki Nikki ធ្លាប់​ប្រាប់​ថា «កុំភ្លេចនិយាយពាក្យថា អរគុណ»។

ចង់ដឹងថាបទ ចម្រៀង មួយបទនេះមានអត្ថន័យប៉ុនណា តោះទស្សនាវីដេអូបទ​ចម្រៀងរបស់ កញ្ញា Nikki Nikki ខាងក្រោម៖

អត្ថបទ៖ Sunny

មតិយោបល់