• 2018-08-09 03:38:13
  • ស្ទីលតារា

ដូចជប់ចឹង មួយប៉ព្រិចភ្នែកបច្ចេកវិទ្យាមួយនេះធ្វើឱ្យ សក់ Nikki Nikki ស្អាតប្លែកមើលសឹងមិនស្គាល់

  • 2018-08-09 03:38:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាប្លែក និងភ្លឺរលោងស្រស់ស្អាតជាមួយនឹងការមូរសក់ ពីជាងចំណានមកពីប្រទេសជប៉ុន ទៅលើសក់តារាចម្រៀង Nikki Nikki ហើយមិនមែនត្រឹមតែនិយាយ តែគ្រប់យ៉ាងត្រូវបានបង្ហាញជាក់ច្បាស់តាមរយៈការបង្ហាញផ្ទាល់ និងបានឃើញជាក់ស្តែងនៅក្នុងកម្មវិធីក្រុមហ៊ុនផលិតផលសម្ភារៈអគ្គិសនីរបស់ប្រទេសជប៉ុន Panasonic កាលពីម្សិលមិញនៅ Aeon mall Sen Sok នៅជាន់ទី១។

កម្មវិធីបានធ្វើការណែនាំជាផ្លូវការផលិតផលថែរក្សាសក់ និង សម្រស់ របស់ Panasonic ព្រមទាំងមាន ផ្លុំ គៀប មូរ សក់ដោយឥតគិតថ្លៃដល់អតិថិជនដែលបានចូលមកទស្សនាក្នុងកម្មវិធីផងដែរ។ ជាមួយគ្នាបច្ចេកវិទ្យា ដែលបានច្នៃលើសក់របស់ Nikki Nikki មានឈ្មោះថា nanoeTM Panasonic។

"ខ្ញុំធ្លាប់ប្រើម៉ាស៊ីនផ្លុំសក់របស់ Panasonic ឃើញថាល្អមែន ប្រើបានជាង៥ឆ្នាំហើយមិនទាន់ឃើញមានបញ្ហាអីផង។ ដល់ថ្ងៃនេះបានសាកម៉ាស៊ីនគៀបបច្ចេកវិទ្យាថ្មីទៀត ឡើងប្លែក អត់មានចំហាយក្តៅខ្លាំងធ្វើឲ្យយើង ឈឺក្បាល ឬ ប៉ះពាល់ដល់សរសៃសក់ក្បាលនោះទេ"។ ម្ចាស់បទ "Mine” បញ្ជាក់។

បច្ចេកវិទ្យាណាណូអ៊ី ត្រូវបានរកឃើញដោយ អ្នកស្រាវជ្រាវរបស់រោងចក្រ Panasonic ហើយវាត្រូវបានបំពាក់ នៅក្នុងម៉ាស៊ីនត្រជាក់ ម៉ាស៊ីនផ្លុំសក់ និង ម៉ាស៊ីនគៀបសក់ របស់ Panasonic តែមួយគត់។

ណាណូអ៊ីជាគ្រាប់ទឹក មានទំហំតូចបំផុត ដែលមិនអាចមើលឃើញនឹងភ្នែក ប៉ុន្តែមានប្រសិទ្ធភាពដ៏អស្ចារ្យក្នុងការជ្រាបចូលក្នុងសរសៃសក់ ព្យាបាលសក់ និង ស្បែកក្បាលមានបញ្ហា ដោយផ្តល់នៅជាតិទឹក និង អ៊ីយ៉ុង ដែលជាសារជាតិចាំបាច់បំផុតសម្រាប់តម្រូវការសក់ប្រចាំថ្ងៃ។

បច្ចេកវិទ្យាណាណូអ៊ី ត្រូវបានបំពាក់ជាមួយម៉ាស៊ីនដូចខាងក្រោមជាមួយចំណុចពិសេសៗ ដែលកំពុងទទួលការគាំទ្រនៅទីផ្សារអាស៊ី និងប្រទេសជប៉ុន។

ព័ត៌មានបន្ថែមទាក់ទងតាមសាខាខាងក្រោម៖

#សាខា Sunsimexco

  • មុន្នីរ៉េត (023 880 935)
  • មុន្នីវង្ស (023 722 005)
  • សៀមរាប (063 965 188) #Nojima - 093 605 606/093 607 608 #AEON -023 988 580/023 911 888 #សាខា Kfour
  • បាក់ទូក (078 887 282)
  • សូរិយា (069 828 782)
  • សៀមរាប (063 762 473)

តាមដានសកម្មភាពម្សិលមិញ និងផលិតផលរបស់ Panasonic ខាងក្រោម៖

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់