
- ព្រហស្បតិ៍, 9 សីហា 2018 04:45
- ស្ទីលតារា
Kendall Jenner បង្ហាញរូបថតស្រាតថ្មីលើទំព័រទស្សនាវដ្ដីមួយ
- ព្រហស្បតិ៍, 9 សីហា 2018 04:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kendall Jenner បង្ហាញរូបថតស្រាតថ្មីលើទំព័រទស្សនាវដ្ដីមួយ
ចន្លោះមិនឃើញ
កំពូលតារាម៉ូដែលនិងកម្មវិធីទូរទស្សន៍ Kendall Jenner បានថតបង្ហាញល្វែងលើទៀតហើយ នៅលើទំព័រទស្សនាវដ្ដី Love Magazine។ រូបភាពនេះបង្ហាញជាលក្ខណៈ Exclusive ក្នុងទស្សនាវដ្ដីដើម្បីអបអរខួបគម្រប់១០ឆ្នាំ ដែលក្នុងក៏មានបង្ហាញពីរូបថតរបស់តារាល្បីៗដូចជា Adwoa, Naomi Campbell, Ariel Nicholson, Beth Ditto, Uma Thurman និង Talea Lischetzki ផងដែរ។
អ្នកស្រី Katie Grand ជានិពន្ធនាយករបស់ទស្សនាវដ្ដី Love បានចែកចាយរូបភាពនេះលើអ៊ីនធឺណិតតែម្ដង ដើម្បីអបអរក្នុងឱកាសនេះ។ ក្នុងរូបថតនេះគេសង្កេតឃើញ Kendall ដេកអណ្ដែតទឹកដោយចំហល្វែងលើទាំងស្រុង ហើយស្លៀកតែលីអូពណ៌ក្រហមតែប៉ុណ្ណោះ។
ក្នុងឱកាសនេះដែរ Kendall បាននិយាយថា "ខ្ញុំមានអារម្មណ៍ថាពិតជាសំណាងណាស់ និងបានរស់នៅក្នុងជីវិតដ៏អស្ចារ្យ។ ខ្ញុំនឹងមិនផ្លាស់ប្ដូរអ្វីដែលខ្ញុំមាននោះឡើយ ទោះបីជាខ្ញុំបានផ្លាស់ប្ដូរខ្លះៗក៏ដោយ។"
នេះមិនមែនជាលើកដំបូងទេ ដែល Kendall ចំហល្វែងលើក្នុងរូបថតបែបនេះ ព្រោះវាជាទម្លាប់មួយរបស់តារាវ័យក្មេងរូបនេះទៅហើយ ដោយនាងតែងតែស្លៀកពាក់បង្ហាញល្វែងលើជាញឹកញាប់៕