• 2018-08-28 02:06:07
  • ព័ត៌មាន

ងើបពីជា Woobin សុខចិត្តទៅលម្ហែកាយជាមួយមិត្តល្អ Jongsuk ទុកសង្សារចោលតែឯង

  • 2018-08-28 02:06:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​ឮ​ដំណឹង​ថា​តារា​ប្រុស​សង្ហា​ ២​ដួង​របស់​កូរ៉េ​ដែល​ជា​មិត្ត​ល្អ​នឹង​គ្នា​ Lee Jong Suk និង​ Kim Woo Bin មាន​គម្រោង​ដើរ​លម្ហែកាយ​ជាមួយ​គ្នា​​ អ្នក​គាំទ្រ​ជួយ​សប្បាយ​ចិត្ត​ជំនួស ព្រោះ​អាច​ដឹង​បាន​ថា​សុខភាព​របស់​ Woobin ប្រសើរ​ច្រើន​ហើយ។

កាល​ពី​ថ្ងៃ​ទី​ ២៧ ខែសីហា​ អ្នក​តំណាង​របស់​តារាសម្ដែង​ Kim Woobin គឺ​ផលិតកម្ម​ Sidus HQ បាន​បង្ហើប​ថា៖ «Kim Woobin បាន​សុំ​ច្បាប់​ឈប់​សម្រាក​ និង​ចំណាយ​ពេល​ផ្ទាល់​ខ្លួន​ទៅ​កោះ​ហាវ៉ៃ​ជាមួយ​មិត្ត​ជិតស្និទ្ធ​របស់​លោក​ គឺ​តារាសម្ដែង​ Lee Jongsuk»។

ដោយសារ​ជើង​ហោះ​ហើរ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ទៅ​កាន់​កោះហាវ៉ៃ​ ត្រូវ​ចំណាយ​អស់​រយៈ​ពេល​ ៨​ម៉ោង​ ដូចនេះ​មាន​ន័យ​ថា​ Woobin អាច​ទ្រាំ​ទ្រ​នឹង​ការ​ធ្វើ​ដំណើរ​នេះ​បាន ហើយ​រឹត​តែ​បញ្ជាក់​ថា​ សុខភាព​លោក​គ្រាន់​បើ​ជាង​មុន​ហើយ។ ទោះ​បី​អ្នក​ដែល​អ្នក​ជំងឺ​រូបនេះ​ ទៅដើរលេងជាមួយមិនមែន​ជា​មិត្ត​ស្រី​ Shin Min Ah ប៉ុន្តែ​យ៉ាង​ណា អ្នក​គាំទ្រ​ក៏​នៅតែ​ចូលរួម​ត្រេកអរ​នឹង​ស្ថានភាព​សុខភាព​លោក​បច្ចុប្បន្ន ពិសេស​ភាព​ជា​បងប្អូន​ល្អ​រវាង​លោក និង​ Jongsuk៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់