• 2018-09-07 02:55:23
  • ព័ត៌មាន

ក្រោយស្ងាត់ពីសិល្បៈ វ៉ាង ស្រីណូ ប្រកាសរឿងគួរឲ្យភ្ញាក់ផ្អើល

  • 2018-09-07 02:55:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​​​ស្ងប់​ស្ងាត់​ពី​សិល្បៈ​​អស់​មួយ​រយៈ​ធំ​ឥឡូវ​តារា​សម្ដែង វ៉ាង ស្រីណូ បាន​ប្រកាស​នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​​ថា៖"ជប់​លៀង​ព្រោះ​មួយ​អាទិត្យ​ទៀត ដល់​ថ្ងៃ​​ទៅ​អាមេរិក​វិញ​ហើយ អ៊ីចឹង​សប្បាយ​ជុំ​បង​ប្អូន​ឲ្យ​ហើយ​ ហើយ​ក៏​ជប់​លៀង​លា​ភាព​នៅ​ក្រមុំ​ដែរ"។

​សារ​រៀប​រាប់​ខាង​លើ​ បាន​ធ្វើ​ឲ្យ​មហា​ជន​ទាំង​ក្នុង​និង សិល្បៈ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ដោយ​គិត​ថា ប្រហែល​ជា​ វ៉ាង ស្រីណូ រៀប​ការ​ជាមួយ​អាណិកជន​ខ្មែរ​អាមេរិក​​ក្នុង​ពេល​ឆាប់​នេះ​ហើយ ទើប​នាង បង្ហោះ​សារ​បែប​នេះ។

ជុំវិញ​រឿង​រ៉ាវ​ វ៉ាង ស្រីណូ ប្រកាស​ជប់​លៀង​លា​ភាព​នៅ​លីវ​នេះ​ដែរ សាមី​ខ្លួន​មិន​អាច​ទាក់​ទង​បាន​ទេ ដោយ​លេខ​ទូរស័ព្ទ​ដែល​នាង​ ធ្លាប់​ប្រើ​មិន​អាច​ទាក់ទង​បានទេ៕

សកម្មភាព វ៉ាង ស្រីណូ និងក្រុមគ្រួសារជប់លៀងបញ្ចប់ភាពនៅលីវ
សកម្មភាព វ៉ាង ស្រីណូ និងក្រុមគ្រួសារជប់លៀងបញ្ចប់ភាពនៅលីវ

រូបថត៖ពីហ្វេសប៊ុក វ៉ាង ស្រីណូ

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់