• 2016-05-25 18:24:23
  • ព័ត៌មាន
ឆ្នាំ​ ២០១៦ ​នេះ​តារា​ស្រី ២ ដួង ទិញ​កាបូប​ថ្លៃ​ពាក់​កណ្ដាល​ម៉ឺន​ដុល្លារ ឆ្នាំ​ ២០១៦ ​នេះ​តារា​ស្រី ២ ដួង ទិញ​កាបូប​ថ្លៃ​ពាក់​កណ្ដាល​ម៉ឺន​ដុល្ល...
  • 2016-05-25 18:24:23
  • ព័ត៌មាន

ពាក់​កណ្ដាល​ឆ្នាំ​ថ្មី​នេះ​ មាន​គេ​សង្កេត​ឃើញ​​មាន​តារា​ស្រី​ៗ ​ប្រចាំ​ប្រទេស​កម្ពុជា​យើង ២ ដួង​ហើយ​ បាន​ចំណាយ​ប្រាក់​ទៅ​ទិញ​កាបូប​ស្ពាយ Brand ដែល​មាន​តម្លៃ​រហូត​​ពាក់​កណ្ដាល​ម៉ឺន​ដុល្លារ​ឯ​ណោះ។ តារា​ស្រី​ទាំង​ពីរ​នោះ​មាន​អ្នកនាង គង់ ចាន់ស្រីមុំ និង កញ្ញា វ៉ាង ស្រីណូ៖   ១.គង់ ចាន់ស្រីមុំ         កាលពី​ខែ​មេសា​កន្លង​ទៅ​នេះ​គូ​ស្វាមី ភរិយា គឹម សីហា និង គង់ ចាន់ស្រីមុំ បាន​ទៅ​ដើរ​លេង​កម្សាន្ត​នៅ​ប្រទេស​ថៃ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គឹម សីហា បាន​ធ្វើឲ្យ​ភរិយា​ភ្ញាក់ផ្អើល​ដោយ​បាន​ចំណាយ​ប្រាក់​ទិញ​កាបូក​ម៉ាក LV ដែល​មាន​តម្លៃ ៤ ពាន់​ដុលា្លរ។   ២.វ៉ាង ស្រីណូ       តារា​សម្ដែង​ វ៉ាង ស្រីណូ​ ក៏​មិន​ធម្មតា​ដែរ​ ដោយ​ថ្មី​ៗ​នេះ ​នាង​បាន​ទៅ​ដើរ​កម្សាន្ត​នៅ​ប្រទេស​ថៃ និង​បាន​ធ្វើឲ្យ​អ្នក​លេង Facebook ភ្ញាក់​ផ្អើល​​ក្រោយ​ពី​នាង​បាន​ចំណាយ​ប្រាក់ ៥ ពាន់​ដុល្លារ​ទិញ​កាបូប​ម៉ាក Channel នៅ​ក្នុង​ប្រទេស​ថៃ​ដូច គង់ ចាន់ស្រីមុំ ដែរ។   កន្លង​មក​ ប្រិយមិត្ត​ជាច្រើន​តែង​ដឹង​ហើយ​ថា ​តារា​ស្រី​ដែល​តែង​ចូលចិត្ត​បង្ហាញ​សម្ភារៈ​ម៉ាក​ល្បី​ៗ​ គឺ​ភាគច្រើន​ផ្ដោត​លើ​កញ្ញា ព្រីម លីហ្សា៕   អត្ថបទ៖ទ្រី រ៉ាវី រូបភាព៖Facebook

  • 2015-12-08 15:11:49
  • ស្ទីលតារា
មួយ​ឈុត​រួម​ទាំង​គ្រឿង​​ពេជ្រ​រំលេច​ ភាព​ទាន់​សម័យ​​ថ្លៃថ្នូរ​របស់​​ វ៉ាង ស្រី​ណូ មួយ​ឈុត​រួម​ទាំង​គ្រឿង​​ពេជ្រ​រំលេច​ ភាព​ទាន់​សម័យ​​ថ្លៃថ្នូរ​របស់​​ វ...
  • 2015-12-08 15:11:49
  • ស្ទីលតារា

កន្លង​មក​ វ៉ាង ស្រី​ណូ ទស្សនិកជន​ធ្លាប់​បាន​ដឹង​ហើយ​ថា​ជា​តារា​និយម​ស្លៀក​សិចស៊ី​បញ្ចេញ​ដើម​ទ្រូង​ ប៉ុន្តែ ស្រីណូ​ បាន​ប្រាប់​ថា ​មួយ​ឈុត​នេះ​ រួម​ទាំង​​គ្រឿង​ពេជ្រ​​ដែល​លម្អ​​លើ​ដង​ខ្លួន​នាង​ទាំង​មូល​ផង ​បាន​ធ្វើ​ឲ្យ​តារា​ស្រីរូប​នេះ​ ​ក្លាយ​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​សុភាព​ស្អាត​តាម​បែប​ថ្លៃ​ថ្នូរ​​ក្នុង​ថ្ងៃ​កាត់​ចំណង​ដៃ​បង​ស្រី​នាង​កាល​ពី​ថ្ងៃ​​សៅរ៍​នៅ​ភោជនីយដ្ឋាន​បាសាក់២​។     តួ​ស្រី​ក្នុង​រឿង​ "មនុស្ស​ឬ​ខ្មោច" ថ្លែង​មក​កាន់ Sabay ថា ​​​សំលៀក​បំពាក់​នាង​​មួយ​នេះ ​កុម្ម៉ង់​ទិញ​ពី​ហុង​កុង​ ចំណែក​គ្រឿង​អលង្ការ​ពេជ្រ​ជា​ការ​​ច្នៃ​ម៉ូដ​​​របស់​ហាង​មួយ​ក្នុង​ស្រុក​ខ្មែរ​ ។ ដោយ​សារ​តែ​ ស្រី​ណូ ជា​អ្នក​លក់​សំលៀក​បំពាក់​តាម​អនឡាញ​​ស្រាប់ ​ដូច្នេះ​ការ​កុម្ម៉ង់​​ម៉ូដ​ពី​បរទេស​មិន​មែន​ជា​ការ​លំបាក​ ហើយ​ទទួល​បាន​របស់​ស្អាត​ទៀត​ផង​។ ចំពោះ​តម្លៃ​ទាំង​សំលៀក​បំពាក់​ និង​គ្រឿង​អលង្ការ នាង​មិន​បាន​​​ប្រាប់​ថា​មាន​តម្លៃ​​ថ្លៃ​​ប៉ុណ្ណា​ទេ ។   វ៉ាង ស្រី​ណូ ថ្លែង៖​"​ខ្ញុំ​កុម្ម៉ង់​​សំលៀក​បំពាក់​ពី​ហុង​កុង​មក ​៣​ ឬ៤ម៉ូដដែរ សម្រាប់​ពាក់​ក្នុង​កម្មវិធី​បង​ស្រី​ខ្ញុំ​ ប៉ុន្តែ​ខ្ញុំគិត​ថា​ឈុត​ខ្មៅ​មួយ​នេះ​សាក​សម​ជាមួយ​ខ្ញុំ​ជាង​គេ ហើយ គ្រឿង​អលង្ការ​ពេជ្រ​​​វិញ ​ខ្ញុំ​ធ្វើ​នៅ​ស្រុក​ខ្មែរ​យើង​នេះ​ឯង​"។   តោះ​ទស្សនាឈុត​សំលៀក​បំពាក់​រួម​ជាមួយ​នឹង​គ្រឿង​ពេជ្រ ​ វ៉ាង ស្រីណូ​ ខាង​ក្រោម៖         ទន្ទឹម​ព័ត៌មាន​ត្រៀម​​ចេញ​ពី​ហង្សមាស ប្រភព​​បង្ហើបថា​ ពេជ្រ សោភា កំពុង​ប្រមូល​ផ្ដុំ​អ្នក​និពន្ធ Original Song   ប្រភព​និយាយថា សុគន្ធ និសា ត្រឡប់​ទៅ​ផលិតកម្ម ហង្ស​មាស វិញ   អត្ថបទ៖ ថា ម៉ាលីដា

  • 2014-12-23 16:35:14
  • ស្ទីលតារា
សម្រស់ វ៉ាង ស្រីណូ ជាមួយ​ម៉ូដ​សំលៀក​បំពាក់​ស្អាត​ៗ​សម​នឹង​សុភាព​នារី សម្រស់ វ៉ាង ស្រីណូ ជាមួយ​ម៉ូដ​សំលៀក​បំពាក់​ស្អាត​ៗ​សម​នឹង​សុភាព​នារី
  • 2014-12-23 16:35:14
  • ស្ទីលតារា

កញ្ញា វ៉ាង ស្រីណូ ត្រៀម​ធ្វើ​ជា​តួឯក​ស្រី​ជា​ថ្មី​ក្នុង​ខ្សែ​ភាពយន្ត​មួយ​រឿង​របស់​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ បន្ទាប់​ពី​ដក​ខ្លួន​ពី​ការ​សម្ដែង​ចំនួន ៤​ឆ្នាំ មុន​ពេល​ប្រកាស​ចូល​សិល្បៈ​វិញ​នា​ពេល​នេះ។     “មាន​អ្នក​ចង់​ឃើញ​យើង​ច្រើន អីចឹង​ក៏​ចូល​វិញ ហើយ​ខ្ញុំ​នឹង​មាន​រឿង​ប្លែក​មួយ​ត្រៀម​ជូន​បង​ប្អូន​ក្នុង​ឆ្នាំ​ថ្មី​នេះ ធានា​ថា​ប្លែក​ៗ!"។ ៤​ឆ្នាំ​របស់​តារា​សម្ដែង​សិចស៊ី​រូប​នេះ កញ្ញា បាន​ដក​ខ្លួន​ទៅ​ប្រកប​ជំនួញ​ផ្ទាល់​ខ្លួន​វិញ ដែល​នោះ គឺ​ជា​ជំនួញ​បើក​ហាង​លក់​សំលៀក​បំពាក់​នៅ​ម្ដុំ​ផ្សារ​បឹង​កេងកង។ ស្រីណូ បញ្ជាក់​ថា ជំនួញ​របស់​នាង​ក៏​ជា​ប្រភេទ​ជំនួញ​តាម​អនឡាញ​ផង​ដែរ។   ចំពោះ​សំលៀក​បំពាក់​មាន​លក់​ក្នុង​ហាង​របស់​កញ្ញា វ៉ាង ស្រីណូ ត្រូវ​បាន​នាំ​ចូល​មក​ពី​កូរ៉េ និង​ប្រទេស​ជិត​ខាង​យើង​មួយ​ចំនួន​ទៀត។ ដោយ​សារ​តែ​បែប​នេះ គេ​ឃើញ​តារា​សម្ដែង​ម្នាក់​នេះ បាន​បញ្ចេញ​ម៉ូដ​សំលៀក​បំពាក់ ពិសេស​រ៉ូប​ជា​ច្រើន​ឈុត ច្រើន​ម៉ូដ​សុទ្ធ​តែ​ស្អាត​ៗ​ស័ក្ដិសម​សម្រាប់​សុភាព​នារី។   តោះ...ឈុត​ស្អាត​ៗ​ទាំង​នោះ ទស្សនា​ទាំង​អស់​គ្នា...!!!                 រូប​ភាព​ផ្ដល់​ដោយ វ៉ាង ស្រីណូ   អត្ថបទ៖ ទារិកា