• 2021-04-02 08:12:16
  • ព័ត៌មាន

បើកទំព័រខែថ្មីមិនប៉ុន្មានថ្ងៃផង វ៉ាង ស្រីណូ បែរជាមកជួបទុក្ខធំប៉ុនភ្នំបែបនេះ

  • 2021-04-02 08:12:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើមខែ មេសា មិនទាន់បានប៉ុន្មានថ្ងៃផងតារាសម្ដែង វ៉ាង ស្រីណូ បែរជាមកជួបទុក្ខធំត្រូវបាត់បង់ ឪពុកជាទីស្រលាញ់ ដោយឪពុកនាងបានទទួលមរណៈភាពកាលពីថ្ងៃទី១ មេសា ម្សិលមិញនេះយោង តាមពាក្យសម្ដីរបស់ វ៉ាង ស្រីណូ ផ្ទាល់។

នៅព្រឹកថ្ងៃទី២ មេសា នេះអតីតតារាសម្ដែងឆ្នើម ស្រីណូ បានបង្ហោះសារជួបទុក្ខធំឪពុកនាងទទួល មរណៈភាពនៅថ្ងៃទី១ម្សិលមិញ។ វ៉ាង ស្រីណូ៖” សូមជំរាបជូនពុកម៉ែបងប្អូនទាំងអស់អោយបាន ដឹងថាពេលនេះ នាងខ្ញុំ វ៉ាង ស្រីណូ នឹងគ្រុមគ្រួសារកំពុងតែជួបទុក្ខធ្ងន់ គឺលោកប៉ាជាទីស្រលាញ់ របស់ពួកខ្ញុំ លោកបានចែកឋានហើយ មសិលមិញ ( ម៉ោង 9:55នាទី ) លោកប៉ា មនុស្សល្អរបស់កូនៗ សូមប៉ាទៅកាន់សុគតិភព កូនស្រលាញ់ប៉ា ប៉ាគឺជាវិរបុរសនៅក្នុងបេះ ដូងកូនជារៀងរហូត”

ដោយឡែកជុំវិញការស្លាប់មនុស្សជាស្រីស្រលាញ់ វ៉ាង ស្រីណូ មិនទាន់បានបញ្ជាក់ទេថាការស្លាប់ឪពុក នាងដោយសារអ្វី។

យ៉ាងណាមិញបន្ទាប់ពីទទួលដំណឹងមរណភាពឧពុក ស្រីណូ សិល្បករសិល្បការនីរួមអាជីពជាច្រើន បានចូលរួមរំលែងទុក្ខចំពោះ ស្រីណូ និងគ្រួសារទាំងមូលផងដែរ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់