• 2018-09-18 08:59:46
  • ជីវិតតារា

វ៉ាង ស្រីណូ ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាសាធារណៈ

  • 2018-09-18 08:59:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​តារា​សម្តែង វ៉ាង ស្រីណូ បាន​ប្រកាស​ពិធី​ជប់​លៀង​លា​ភាព​នៅ​លីវ​របស់​ខ្លួន ធ្វើ​ឲ្យ​មហាជន​មាន​ការ​ភ្ញាក់​ផ្អើល​ម្តង​រួច​ទៅ​ហើយ ដោយ​ឡែក​ថ្ងៃ​នេះ​រឹត​តែ​កក្រើក ព្រោះ កញ្ញា បាន​បង្ហាញ​មុខ​មនុស្ស​ពិសេស​របស់​ខ្លួន​ជា​លើក​ដំបូង។

រូប​ថត​មួយ​សន្លឹក​ដែល​តារា​ស្រី​បោះបង់​អាជីព​សិល្បៈ​រាប់​ឆ្នាំ មក​ប្រកប​របរ​ជា​អ្នក​ជំនួញ ​បង្ហោះ​នោះ​ជា​រូបថត​ខ្លួន និង​គូស្នេហ៍​ជូន​ម្ហូប​អាហារ​ និងផ្លែឈើទៅ​អ្នក​មាន​គុណ​ទាំងពីរ។ នៅក្នុង Comment កញ្ញា វ៉ាង ស្រីណូ បាន​ត្រឹម​បញ្ជាក់​ថា បុរស​ម្នាក់​នោះ​ជា​មនុស្ស​ពិសេស​ប៉ុណ្ណោះ ឯ​ថ្ងៃ​ចូល​រោងការ​ពេល​ណា កញ្ញា​ឆ្លើយ​តប​ជា​រូបភាព​បេះដូង​ទៅ​វិញ។

រូបភាពដែល វ៉ាង ស្រីណូ បង្ហោះនៅលើហ្វេសប៊ុកផេក

អត្ថបទ៖ ដេត ធន្នី

មតិយោបល់