• 2018-12-29 03:45:00
  • ស្ទីលតារា

​សល់ប៉ុន្មានថ្ងៃទៀតដាច់​ឆ្នាំ​ តារាទាំងនេះហោះទៅក្រៅប្រទេស ទុកCountdown ឲ្យហើយ

  • 2018-12-29 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត ​ដាច់​ឆ្នាំ​២០១៨ ​ចូល​២០១៩ ​ហើយ ​។ ​តារា​ជា​ច្រើន​បាន​ហៅ​ចេញ​ពី​ប្រទេស​កម្ពុជា ​ឆ្ពោះ​ទៅ​កន្លែង​កម្សាន្ត​របស់​ខ្លួន​បណ្ដើរ​ៗ​បាត់​ទៅ​ហើយ ​ដោយ​ថ្ងៃ​ឆ្លង​ឆ្នាំ ​ពួក​គេ​ Countdown ​នៅ​ទី​នោះ​តែ​ម្ដង។ ​ចង់​ដឹង​តារា​ណា​ខ្លះ ​ចេញ​ទៅ​ដើរ​លេង​​​ខ្លះ​ៗ​ហើយ តាម​ដាន​ជាមួយ Sabay ​ដូចខាង​ក្រោម៖

​ម៉ាក់ សែន​សូ​នីតា

​តារា​ញញឹម​ស្រស់​រូប​នេះ ​សម្រេច​ជ្រើស​​យក​ប្រទេស​រុស្សី​ ​សម្រាប់​ដំណើរ​កម្សាន្ត​ចុង​ឆ្នាំ​របស់​ខ្លួន។ ​លើស​ពី​នេះ ​តូ​តា ​ក៏​ដឹក​ដៃ​គូ​ស្នេហ៍​របស់​ខ្លួន​ទៅ​សាង​អនុស្សាវរីយ៍​ជាមួយ ​យ៉ាង​ផ្អែម​ល្ហែម​ទៀត​ផង។ ​ជាមួយ​​អាកាស​ធាតុ​ត្រជាក់​នៅ​ប្រទេស​នេះ ​តារា​សម្តែង ម៉ាក់ សែន​សូ​នីតា ​មិន​ងាយ​ត្រជាក់​​ឡើយ ព្រោះ​មាន​ម្ចាស់​ចិត្ត​ទៅ​ជាមួយ ​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​កក់​ក្តៅ។

វ៉ាង ស្រី​ណូ

​ស្រី​ស្អាត​រូប​នេះ ​បាន​ហោះ​ចេញ​ពី​ប្រទេស​កម្ពុជា​តាំង​ពី​មុន​បុណ្យ​អូ​ណែល ​ហើយ​បន្ត​ដល់​ឆ្លង​ឆ្នាំ​តែ​ម្ដង ​សម្រាប់​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​អាឡឺ​ម៉ង់។ ​កញ្ញា វ៉ាង ស្រី​ណូ ​ពិត​ជា​សប្បាយ​រីក​រាយ​ណាស់ ព្រោះ​ទេសភាព​នៅ​ប្រទេស​នេះ​ស្រស់​ស្អាត ​ចំ​ពេល​ធ្លាក់​ទឹកកក​បែប​នេះ​ទៀត កាន់​តែ​ធ្វើ​ឲ្យ​ថ្ងៃ​ឆ្លង​ឆ្នាំ​របស់​ស្រី​ណូ ​ពិសេស​តែ​ម្តង។

គង់ ចាន់​ស្រី​មុំ

មក​ដល់​ស្រុក​ខ្មែរ​ដើរ​លេង​នៅ​ប្រទេស​ចិន​មិន​ទាន់​បាន​ប៉ុន្មាន​ផង ​អ្នក​ម្តាយ​ពូ​កែ​លេង​ខ្លួន​ ​រូប​នេះ ​ដឹក​ដៃ​កូន​ស្រី​សំណព្វ និង​ស្វាមី​ទៅ​ឆ្លង​ឆ្នាំ​នៅ​ប្រទេស​ថៃ​ថែម​ទៀត ​ដោយ​ទើប​ហោះ​ហើរ​ចេញ​នៅ​ថ្ងៃ​នេះ​ប៉ុណ្ណោះ។ ​អ្នក​នាង ​គង់ចាន់​ស្រី​មុំ ​ពិត​ជា​ពូកែ​រៀប​ចំ​ជីវិត​របស់​ខ្លួន​ឲ្យ​មាន​ន័យ​ណាស់​ព្រោះ​តែង​រក​អ្វី​ដែល​សប្បាយ​ៗ​សម្រាប់​ក្រុមគ្រួសារ និង​ខ្លួន​ឯង។ ​ដំណើរ​កម្សាន្ត​នៅ​កៀក​ប្រទេស​កម្ពុជា​ម្តង​នេះ ​ស្រី​មុំ ​​ច្បាស់​ជា​ថត​រូប​ផ្តិត​យក​ទេសភាព​ស្អាត​ៗ​ជាក់​ជា​មិន​ខាន។

ដំណើរកម្សាន្តរបស់គង់ ចាន់ស្រីមុំនៅប្រទេសចិន កាលពីថ្មីៗនេះ

អត្ថបទ៖ លឹម សុនា

មតិយោបល់