• 2018-09-13 02:56:27
  • ស្ទីលតារា

ដល់ក! ​រូប​ស្រាត​របស់ Kendall Jenner កំពុង​កក្រើក​ពេញ​បណ្ដាញ​សង្គម

  • 2018-09-13 02:56:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល Kendall Jenner ធ្លាប់​បង្ហាញ​រូប​ននលគក​របស់​នាង​ពី​មុន​ច្រើន​ណាស់​មក​ហើយ ប៉ុន្តែ​រូបថត​មួយ​ចំនួនបង្ហាញ​ពី​រូបកាយ​មិន​មាន​បិទបាំង​អ្វី​ទាំង​ស្រុង​បែប​នេះ ទើប​តែ​បែក​ធ្លាយ​ពី​សៀវភៅ "Angels” របស់​ជាង​ថត​រូប​ជំនាញ Russell James បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មាន​ការ​ចាប់​អារម្មណ៍ និង​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។

ក្នុង​បណ្ដុំ​រូបភាព​ដែល​បាន​បែក​ធ្លាយ​នោះ​ដែរ បង្ហាញ​ពី​រូបរាង​ដ៏​ស្រស់​ស្អាត​របស់​តារា​ម៉ូដែល Kendall Jenner ស្រាត​ននលគក​ទាំង​ស្រុង ដោយ​ក្នុង​នោះ​រូប​ខ្លះ​នាង​ថត​ជិះ​លើ​ខ្នង​សេះ និង​ខ្លះ​ទៀត លេង​ទឹក​សមុទ្រ។

បើ​តាម​វិប​សាយ TMZ បាន​បញ្ជាក់​ថា រូបស្រាត​របស់ Kendall Jenner ទាំង​នេះ ត្រូវ​បាន​គេ​​លួច​ពី​អ្នក​ថត​រូប Russell James ហើយ​បាន​ចែកចាយ​លើ​បណ្ដាញ​សង្គម ដោយ​គ្មាន​ការ​អនុញ្ញាត​ឡើយ៕ ​

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់